ខ្លាឃ្មុំ​ខាំ​សត្វ​គោមួយ​ក្បាល​ងាប់ នៅ​ខេត្តបាត់ដំបង​

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ សត្វ​គោមួយ​ក្បាល​របស់​អ្នកភូមិ​ត្រូវបាន​គេ​ប្រទះឃើញ​ងាប់ ដោយសារតែ​សត្វ​ខ្លាឃ្មុំ​ខាំ​។ នេះ​បើតាម​មន្ទីរ​បរិស្ថាន​ខត្ត​បាត់ដំបង​។​

 
​មូល​ហេតុដែល​សមត្ថកិច្ច​សន្និដ្ឋានថា ជា​សត្វ​ឃ្មុំ​ខាំ​នេះ ដោយសារ​សមត្ថកិច្ច​បា​ន​ប្រទះឃើញ​មាន​ដានជើង​របស់​ខ្លាឃ្មុំ​នៅលើ​ដី និង​មាន​រោម​ខ្លាឃ្មុំ​ជាប់​ស្នាមរបួស​នៅត្រង់​បំពង់ក​ក្រោម និង​ខ្ទង់ច្រមុះ​សត្វ​គោ​។  សត្វ​គោ​ដែល​ងាប់​នេះ គឺមាន​ម្ចាស់​ឈ្មោះ ស៊ុន ភាព ដែលជា​អ្នករស់នៅ​ក្នុងភូមិ​ស្ទឹងតូច ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៨ ខែ​ឆ្នូ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​។ 


រូបភាពពី​ក្រសួង​បរិស្ថាន​ 
​នៅក្នុង​តំបន់​ធម្មជាតិ​ខេត្តបាត់ដំបង ជា​ជម្រក​រស់នៅ​របស់​ហ្វូង​ខ្លាឃ្មុំ​ព្រៃ ដែល​ខ្លះ​មាន​ទំងន់​ចាប់ពី​១៤០​គីឡូក្រាម​។ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង លោក កត បូរ៉ាន បញ្ជាក់ថា តំបន់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ បានល្អ​ប្រសើរ​ក្នុង​រយៈពេល​១០​កន្លងមកនេះ ។​ជាពិសេស​នៅក្នុង​ខេត្តបាត់ដំបង មាន​វត្តមាន​សត្វព្រៃ​កើនឡើង​ច្រើន ដូចជា​សត្វ​ខ្លាឃ្មុំ និង​ខ្លារខិន​។ នេះ​បើតាម​ការសង្កេតមើល​ពី​កាមេរ៉ា​សុវត្ថិភាព​ដែល​ដាក់​នៅក្នុង​ព្រៃ​តំបន់​ធម្មជាតិ​។ 


រូបភាពពី​ក្រសួង​បរិស្ថាន​
 
​ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន​បាន​បង្កើត និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ចំនួន​៥១​កន្លែង ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​ល្អប្រសើរ លើ​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិកតា ដើម្បី​ឃ្លាំមើល និង​ការពារ​សត្វព្រៃ​៕ 


 រូបភាពពី​ក្រសួង​បរិស្ថាន​

ព័ត៌មានទាក់ទង