​សម្តេច ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

30/11/-0001 12:00 am ស្ទឹងត្រែង

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែធ្នូ នេះ បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង ដែលមាន​ថាមពល​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​។​
 
​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែលមាន​ថាមពល​អនុភាព​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​នេះ  ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន ចំនួន​បី រួមមាន​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន ៥១​ភាគរយ ក្រុមហ៊ុន Royal Group របស់​ខ្មែរ ៣៩​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ១០​ភាគរយ​។ 
 
​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ប្រើ​ទុនវិនិយោគ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។ ការវិនិយោគ​នេះ​តាម​រូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ ដែល​ក្នុងនោះ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​៤០​ឆ្នាំ សម្រាប់ធ្វើ​អាជីវកម្ម​។​
 
​ការអភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នេះ ផ្តល់​ផលប្រយោជន៍​ជាច្រើន​ជូន​ប្រទេសជាតិ តាមរយៈ​ការបង្កើត​មុខរបរ​ដល់​ប្រជាពលរដ្ឋ បង្កើត​ប្រាក់ចំណូល​ពន្ធដារ​ជូន​រដ្ឋ បង្កើន​កម្រិត​ឯករាជ្យភាព និង​សន្តិសុខ​លើ​ការផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា កាត់បន្ថយ​ហានិភ័យ​លើក​ផ្គត់ផ្គង់​អគ្គិសនី​ដែល​ពឹង​ផ្អែកលើ​ការនាំ​ចូល​ឥន្ធនៈ​ដើម្បី​ផលិត​អគ្គិសនី និង​បាន​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​៕

ព័ត៌មានទាក់ទង