​អភិបាលរង និង​នាយក​រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​តាកែវ​ចូលកាន់​តំណែង​ជា​បន្តបន្ទាប់​

30/11/-0001 12:00 am កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ មាន​លោក កង វណ្ណា​រ៉ូ ជា​អភិបាលរង​បន្ថែម​ម្នាក់ទៀត និង​លោក កែវ គុជ​សី ជា​នាយក​រដ្ឋបាល ខណៈ​លោក ម៉ឹង វុ​ធី និង​លោក មូល វិចិត្រ បាន​ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តតាកែវ លោក មាស អ៊ុយ ឡើងជា​នាយក​រដ្ឋបាល​។​
 
​លោក កង វណ្ណា​រ៉ូ បាន​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណ​:​ភិ​បាល​ខេត្តកំពង់ស្ពឺ និង​លោក កែវ គុជ​សី ជា​នាយក​រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក្នុង​ពិធី​ផ្លូវការ​មួយ​ដែល​រៀបចំឡើង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ 
 
 
​ដោយឡែក​នៅ​ថ្ងៃទី​៧ ខែធ្នូ លោក ម៉ឹង វុ​ធី និង​លោក មូល វិចិត្រ បាន​ឡើងកាន់តំណែង​ផ្លូវការ​ជា​អភិបាលរង​នៃ​គណ​:​ភិ​បាល​ខេត្តតាកែវ និង​លោក មាស អ៊ុយ ជា​នាយក​រដ្ឋបាលខេត្ត​តាកែវ ក្នុង​ពិធី​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ មុន​ឡើងកាន់តំណែង​លោក ម៉ឹង វុ​ធី ជា​នាយក​រដ្ឋបាល​សាលាខេត្ត ចំណែក​លោក មូល វិចិត្រ ជា​អភិបាលក្រុង​ដូន​កែវ​៕
 

ព័ត៌មានទាក់ទង