ក្រុមហ៊ុន​រថយន្ត Jaguar Land Rover នាំ​អតិថិជន​ទៅ​គាំទ្រ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា នៅ​រតនគិរី

30/11/-0001 12:00 am រតនគីរី

រតនគិរី​៖ នៅ​ថ្ងៃទី ២-៤ ខែធ្នូ​ខាងមុខនេះ ក្រុមហ៊ុន​រថយន្ត Jaguar Land Rover Cambodia នឹងធ្វើ​ដំណើរ​ទៅ​ស្នាក់នៅ​រី​ស៊​ត​រ៉ា​យ៉ា​បុរី និង​សណ្ឋាគារ​ទែ​រូ​។ នៅក្នុង​ដំណើរ​កម្សាន្ត​របស់​អតិថិជន​ក្រុមហ៊ុន Jaguar Land Rover Cambodia នឹង​ទៅ​ទស្សនា​នៅក្នុង​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ក្នុង​ខេត្តរតនគិរី​។​



លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ និង​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា បាន​លើកឡើងថា​៖ «​ខ្ញុំ​មាន​មោទកភាព ដែល​ក្រុមហ៊ុន Jaguar Land Rover Cambodia ជ្រើសរើស​សណ្ឋាគារ​ទែ​រូ នៅ​រតនគិរី និង​រី​ស៊​ត​រ៉ា​យ៉ា​បុរី នៅ​កោះ​ទ្រង់ ខេត្តក្រចេះ សម្រាប់​ដំណើរ​កម្សាន្ត​នាពេល​ខាងមុខនេះ​។ ជាពិសេស អតិថិជន​របស់គាត់ នឹងចូលរួម​គាំទ្រ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​»​។ ម្ចាស់​សណ្ឋាគារ​រូបនេះ បញ្ជាក់ថា ក្រុមការងារ Jaguar Land Rover Cambodia បាន​ចុះមក​ពិនិត្យ ហើយក៏​ពេញចិត្ត​ចំពោះ​សេវាកម្ម ដែល​លើកស្ទួយ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ នា​ខេត្តរតនគិរី នៅ​ភូមិ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។​

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖



ព័ត៌មានទាក់ទង