មណ្ឌលគិរី ជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ អំណោយផលខាងដំណាំកាហ្វេ។ ជនជាតិដើមភាគតិចមួយចំនួនដែលរស់នៅទីនោះ បានដាំដំណាំកាហ្វេពីរប្រភេទគឺ «Robusta» និង «Arabica»។ លោក យ៉ង សាំងកុមារ ស្ថាបនិកអង្គការសេដាកពន្យល់ពីភាពខុសគ្នានៃកាហ្វេនេះយ៉ាងដូច្នេះថា៖ «កាហ្វេ Robusta មានជាតិកាហ្វេអ៊ីនខ្លាំងជាងកាហ្វេ Arabica ពីរដង ហើយគ្រប់របស់វាមានរាងពងក្រពើ។ ចំណែក កាហ្វេ Arabica វិញ មានរសជាតិជូរ ហើយគ្រប់របស់វាមានរាងមូល។ Arabica ត្រូវការដាំនៅតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងជាង Robusta »។
«ដំណាំកាហ្វេ Robusta របស់ជនជាតិដើមភាគតិចព្នងនៃខេត្តមណ្ឌលគិរី ដាំជាដំណាំសរីរាង្គដែលទទួលស្គាល់ដោយអង្គការសេដាក។ ចំណែកឯ Arabica នៅមិនទាន់មានការបញ្ចាក់ ឬទទួលស្គាល់ថា ជាកាហ្វេសរីរាង្គនៅឡើយទេ»។ នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ នៅក្នុងសិក្ខាសាលាស្តីពី៖ «សង្វាក់ផលិតកម្ម និងទីផ្សារកសិផលសរីរាង្គ» នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងទៅ។
(គ្រាប់កាហ្វេ Robusta)
(គ្រាប់កាហ្វេ Arabica)
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
relate
(ដើមកាហ្វេ Arabica)
(ដើមកាហ្វេ Robusta)
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com