បក្សី, ពស់, ជ្រូកព្រៃ, ឈ្លូស, ប្រើស និងស្វា ជាចំណីរបស់ «ខ្លាពពក»

30/11/-0001 12:00 am មណ្ឌលគីរី

នៅកម្ពុជា «ខ្លាពពក» មាននៅភូមិភាគឦសាន, និរតី និងភាគខាងជើងនៃប្រទេស។  «ខ្លាពពក»  មិនមែនមានតែកម្ពុជាទេ គេក៏បានឃើញវានៅប្រទេសប៊ុយតាន,ចិន,ឥណ្ឌា,ឥណ្ឌូនេស៊ី(កោះស៊ូម៉ាត្រា),ឡាវ,ម៉ាឡេស៊ី ,ភូមា,នេប៉ាល់,ថៃ និងវៀតណាម។ សត្វប្រភេទនេះ នៅប្រទេសបង់ក្លាដេស សឹង្ហបូរី និងតៃវ៉ាន់វាបានផុតពូជ។ ចំណីអាហាររបស់វាមានដូចជា បក្សី,ពស់,ជ្រូកព្រៃ,ឈ្លូស,ប្រើស និងសត្វស្វាជាដើម។



«ខ្លាពពក» ស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយត្រូវទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ និងបាត់ទី ជម្រកដែលវាធ្លាប់រស់នៅ។ «ខ្លាពពក» ត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាសត្វប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨។
 
សៀវភៅថនិកសត្វកម្ពុជាដដែល បញ្ជាក់ថា ភិនភាគរបស់ «ខ្លាពពក» វាមានសម្បុរពណ៌ក្រម៉ៅប្រផេះ ហើ យនៅលើដងខ្លួនមានផ្ទាំងៗ ដូចជាពពកធំៗ។  នៅខាងក្រោយនៃផ្ទាំងនេះ មានពណ៌ខ្មៅខណ្ឌជាកំណាត់ដុំៗផ្ទាំងនីមួយ ៗ ដោយដុំទាំងនេះរីកនៅផ្នែកខាងក្រោយស្មារបស់វា ដែលចាប់ពីលើលើខ្នងរហូតស្ទើរដល់ក្រោមពោះ។
 
លក្ខណៈជីវសាស្រ្ត «ខ្លាពពក» ចូលចិត្តរស់នៅក្នុងព្រៃស្រោង, ព្រៃកណ្ដាលស្រោង និងព្រៃចម្រុះ ហើយវាជាសត្វរាត្រីចរ ច្រើន រស់នៅជាគូលើដើមឈើ។ សកម្មភាពនៃការរកចំណីរបស់វាគឺ នៅលើដើមឈើ ដោយការលោតសង្គ្រប់លើសត្វនៅដី ដោយប្រើក្រញាប់មុខមុត ដើម្បីសង្កត់ចំណី រួចទើបខាំជាក្រោយ ដូចជាខ្លារខិន ហើយចំណីអាហាររបស់វាមានដូចជា បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស និងសត្វស្វាជាដើម។ «ខ្លាពពកញី» អាចបង្កើតកូនម្ដងបានពី២-៤ក្បាល បន្ទាប់ពីវាពរពោះបានរយៈពេលប្រហែលពី៩០-៩៥ថ្ងៃ។
 
រីឯកន្ទុយរបស់វាវែងអុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅនៅផ្នែកចុង ចំណែឯជើងរបស់វាវិញខ្លី ដោយមានប្រអប់ជើង ធំ ងាយស្រួលក្នុងធ្វើបំលាស់ទី សម្រាប់លោតប្រតោងមែកឈើ។ «ខ្លាពពក» មានភាពងាយស្រួល ក្នុងការចំណាំណាស់ គឺយើង គ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមានផ្ទាំងដុំៗសណ្ឋានដូចជាពពកពេញដងខ្លួន ហើយវាមានមាឌធំជាងខ្លាំភ្ញីថ្ម កែវ។ នេះបើតា មការបន្ថែមពីសៀវភៅថនិកសត្វកម្ពុជា។ នេះបើតាមសៀវភៅ ថនិកសត្វកម្ពុជាខាងលើ៕
 

ព័ត៌មានទាក់ទង