​កសិករ​នៅ​ខេត្តកំពង់ស្ពឺ នាំ​ពូជ​បន្លែ​ពី​អឺរ៉ុប​មក​ដាំ​, ផ្គត់ផ្គង់​ក្នុង​សណ្ឋាគារ​-​ផ្សារ​ទំនើប​

30/11/-0001 12:00 am កំពង់ស្ពឺ

​សៀមរាប​៖ កសិករ​ក្នុង​សហគមន៍​កសិកម្ម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ បាន​នាំ​ពូជ​បន្លែ​ពី​អឺរ៉ុប​ជាច្រើន​ប្រភេទ​មក​ដាំ សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​កម្ពុជា​។ ជាពិសេស នៅតាម​ផ្សារ​ទំនើប​, សណ្ឋាគារ​, ភោជនីយដ្ឋាន​ធំៗ​។ អ្នកស្រី យូ លន់ ជា​ប្រធាន​សហគមន៍​កសិកម្ម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹងថា បន្លែ​អឺរ៉ុប​មាន​ទីផ្សារ​ច្រើន ទើប​ធ្វើ​ឲ្យ​អ្នកស្រី និង​កសិករ​ក្នុង​សហគមន៍ ងាក​មក​ដាំ​បន្លែ​ប្រភេទ​នេះ​។ ក្នុង​១​ខែ កសិករ​ក្នុង​សហគមន៍​របស់​អ្នកស្រី​នា​ខេត្តកំពង់ស្ពឺ ប្រមាណ​១០០​នាក់ អាច​រកប្រាក់​ចំណូល​បាន​ជាង​២​លាន​រៀល​។​
 
​អ្នកស្រី យូ លន់ បានប្រែក្លាយ​ខ្លួន​ពី​កសិករ​ទៅជា​ប្រធាន​សហគមន៍ បន្ទាប់ពី​អ្នកស្រី ដាំ​បន្លែ​សរីរាង្គ និង​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០១​មក​។ អ្នកស្រី បាន​ដឹកនាំ​សមាជិក​ក្នុង​សហគមន៍​ដាំ​ដុះ​បន្លែ​សរីរាង្គ និង​បន្លែ​ដែល​នាំ​ពូជ​ពី​អឺរ៉ុប និង​ថៃ វៀតណាម​មួយចំនួន មក​ដាំ​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ បន្លែ​អឺរ៉ុប​របស់​អ្នកស្រី និង​កសិករ​ក្នុង​សហគមន៍​មានតម្លៃ ១​ដុល្លារ​ក្នុង​១​គីឡូក្រាម ជា​តម្លៃ​ដែល​ប្រជា​សហគមន៍​បានកំណត់​សម្រាប់​នាំ​ចេញពី​សហគមន៍​ទៅ​ឈ្មួញ ឬ​ទីផ្សារ​ផ្ទាល់​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី យូ លន់ ប្រធាន​សហគមន៍​កសិក​ម្ម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ ដូចតទៅ​៖

 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ 

ព័ត៌មានទាក់ទង