លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង

លោក ជាម ច័ន្ទសោភ័ណ្ឌ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ត្រូវបានព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង។ នេះបើតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី១៣ ខែវិច្ឆិកា។

លោក ជាម ច័ន្ទសោភ័ណ្ឌ ដែលជាកូនប្រុសបង្កើតរបស់លោក ជាម យៀប សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ធ្លាប់កាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង ហើយបន្តកាន់តំណែងដដែលនៅខេត្តត្បូងឃ្មុំ ។
ជាមួយគ្នានេះ លោក លី ឡេង ត្រូវបានតែងតាំងនានាយកខុទ្ទកាល័យលោក ស៊ីម កា អនុប្រធានទីមួយ នៃព្រឹទ្ធសភា។
ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

