អ្នកស្រី សៅ លក្ខិណា លក់​«​បន្លែ​ជា​ផើង​» ទាក់ទាញ​អ្នកទិញ​បាន​ច្រើន​

22/05/2020 3:06 pm សៀមរាប

​អ្នកស្រី សៅ លក្ខិណា ជា​កសិករ​ដាំ​បន្លែ​ធម្មជាតិ​របស់​អង្គការ Gret នៅក្នុង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​យក​បន្លែ​ដាំ​ក្នុង​ផើង​មក​លក់​ក្នុង​ពិធី​តាំងពិព័រណ៍​ផលិតផល​កសិកម្ម​នា​ក្រុង​សៀមរាប​។ ស្ត្រី​ជា​កសិករ​រូបនេះ បាន​ទាក់ទាញ​ចិត្ត​អ្នកទិញ តាមរយៈ​ការលក់​បន្លែ​ធម្មជាតិ​ជា​ផើង​។ ដំណាំ​បន្លែ​ដែល​អ្នកស្រី លក្ខិណា លក់ដាច់​ជាងគេ គឺ​ម្ទេស​, ជី និង​ស្លឹក​ខ្ទឹម​ជាដើម​។​

​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី សៅ លក្ខិណា កសិករ​ដាំ​បន្លែ​ធម្មជាតិ​នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ដូចតទៅ​៖ 




 
​ក្នុង​ពិធី​តាំងពិព័រណ៍​ផលិតផល​កសិកម្ម​នា​ក្រុង​សៀមរាប កាលពី​ថ្ងៃទី ០៨ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​លក់​បន្លែ​ធម្មជាតិ ដែល​ដាំ​ដោយ​កសិករ​, ផលិតផល​កសិកម្ម ដែល​កែច្នៃ​ជា​គ្រឿង​ថែរក្សា​សម្រស់ និង​មុខទំនិញ​កសិកម្ម​ជាច្រើន​ទៀត​។ 
 
​សម្រាប់​អ្នកស្រី សៅ លក្ខិណា មុននឹង​យក​ដំណាំ​ទាំងនេះ​មក​លក់​ក្នុង​ពិធី​តាំងពិព័រណ៍​នេះ គឺ​អ្នកស្រី​ត្រូវ​មើលថែទាំ​បន្លែ និង​ដំណាំ​ទាំងនោះ​ឲ្យ​បានល្អ ទើប​យកមក​ដាក់លក់​។ កសិករ​នេះ បញ្ជាក់ថា ការថែទាំ​បន្លែ​ឲ្យ​បានល្អ វា​ពិត​ជាមាន​ផល​លំបាក​មែន​។ ចំណែក​ការប្រើប្រាស់​ជី​វិញ អ្នកស្រី លក្ខិណា ប្រើ​ជីកំប៉ុស​ទឹក និង​ជីកំប៉ុស​គោក​សម្រាប់​ស្រោច​លើ​បន្លែ​។ 



​ក្នុងការ​តាំងពិព័រណ៍​ឆ្នាំ​២០១៧​កន្លងទៅ អ្នកស្រី លក្ខិណា អា​ចរក​ចំណូល បាន​១​លាន​២០​ម៉ឺន​រៀល សម្រាប់​ឆ្នាំនេះ អ្នកស្រី លក្ខិណា រំពឹង​ទទួល​ចំណូល​ច្រើនជាង​មុន​។ ទោះបី​នឿយហត់ ក្នុងការ​ដឹកជញ្ជូន​ផើង​បន្លែ យកមក​លក់​ក្នុង​កន្លែង​តាំងពិព័រណ៍​ក្ដី ប៉ុន្តែ​អ្នកស្រី​សប្បាយចិត្ត ដោយ​ទទួលបាន​ផល​ច្រើន​ពី​មុខរបរ​កសិកម្ម​នេះ​។ កសិករ​រូបនេះ អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​របរ​ដាំ​បន្លែ​នេះ បានធ្វើ​ឲ្យ​ជីវភាព​ខ្ញុំ​ល្អប្រសើរ​ជាង​មុន​។ ខ្ញុំ​នៅតែ​ប្រកប​របរ​នេះ លុះត្រាតែ​ខ្ញុំ​ធ្វើ​លែងកើត ទើប​ខ្ញុំ​ឈប់​ធ្វើ ព្រោះ​ខ្ញុំ​ស្រឡាញ់​កសិកម្ម​»​។​



​ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv








 

ព័ត៌មានទាក់ទង