សម្តេច ហ៊ុន សែន៖ គ្មាន​ការ​ដោះលែងលោក កឹម សុខា នៅ​ចុង​ឆ្នាំ ដូចការអះអាង​របស់លោក សម​ រង្ស៊ីឡើយ

30/11/-0001 12:00 am តាកែវ

ចាំមើលទៅ! មេខ្លួនឯង បោកកូន​ខ្លួនឯងប៉ុណ្ណា? នេះ​ជាការ​លើក​ឡើង​របស់​សម្តេច ហ៊ុន សែន ឆ្លើយ​តបទៅនឹង​ការ​អះអាង​របស់​លោក សម រង្ស៊ី ដែល​ថា នឹងមាន​ការ​ដោះលែង​លោក កឹម សុខា នា​ថ្ងៃទី​២៩ ខែ​ធ្នូ ខណៈរដ្ឋាភិបាល​ត្រូវ​អបអរ​ខួប​២០​ឆ្នាំ​នៃនយោបាយឈ្នះ-ឈ្នះ។



នាជំនួប​ជាមួយ​កម្មករ-កម្មការិនី ប្រមាណ២៣០០០នាក់នៅ​ខេត្ត​តាកែវ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ការ​អះអាង​របស់អតីតមេដឹកនាំគណបក្ស​សង្គ្រោះជាតិ គឺជាការដែលមិន​យល់ពី​ច្បាប់ពីព្រោះ លោក កឹម សុខា មិន​ទាន់​ត្រូវ​បាន​កាត់ទោសនោះឡើយ ដូច្នេះ គ្មានហេតុផលអ្វីដែល​សម្តេច ត្រូវ​លើក​លែងទោសនោះដែរ។

relate

ព័ត៌មានទាក់ទង