លោក ឌឹ​ន ងី​ង ចំណាយពេល​ជាង​២០​ឆ្នាំ ជាមួយ​សត្វ​ដំរី​

30/11/-0001 12:00 am រតនគីរី

​រតនគិរី​៖ លោក ឌឹ​ន ងី​ង ជា​ហ្មដំរី​នៅក្នុង​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា នៅ​ខេត្តរតនគិរី​។ មាន​វ័យ ៤៧​ឆ្នាំ លោក ឌឹ​ន ងី​ង ដែលជា​ជនជាតិ​ព្រៅ រស់នៅ​ខេត្តរតនគិរី ធ្វើជា​ហ្មដំរី​តាំងពី​អាយុ ២៥​ឆ្នាំ​មកម្ល៉េះ​។ បច្ចុប្បន្ន​លោក ឌឹ​ន ងី​ង ត្រូវ​មើលថែ​សត្វ​ដំរី និង​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​ក្នុងព្រៃ​នា​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា នៅ​ស្រុក​លំផាត់​។  បើទោះជា​រស់នៅ​ជាមួយ​សត្វ​ដំរី​យូរ​ក៏ដោយ តែ​លោក​មិនមាន​អារម្មណ៍​ធុញទ្រាន់​ជាមួយ​សត្វ​ដំរី​ឡើយ​។

 
​សូម​អញ្ជើញ​ទស្សនា​​ដូចតទៅ​៖
 
 
​ក្រៅពី​មើលថែ​សត្វ​ដំរី និង​ដឹក​ភ្ញៀវ​កម្សាន្ត​ក្នុងព្រៃ លោក ឌឹ​ន ងី​ង ក៏​ជា​កសិករ​ធ្វើស្រែ​ចម្ការ​ម្នាក់​ផងដែរ​។ ការដឹក​ភ្ញៀវ ជិះ​លើ​ខ្នងសត្វ​ដំរី​កម្សាន្ត​នៅក្នុង​ព្រៃ ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​សប្បាយ និង​មិន​ធុញទ្រាន់​ឡើយ​។ លោក ឌឹ​ន ងី​ង ដឹក​ភ្ញៀវ​ចូល​ព្រៃ និង​ឡើង​ចុះ​ភ្នំ ដែល​ភ្ញៀវ​ចង់ទៅ​កម្សាន្ត​។ សម្រាប់​ខែ​ដែល​សម្បូរ​ភ្ញៀវ ហ្មដំរី​រូបនេះ​អាច​ដឹក​បាន ១០​ជើង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​លោក​មាន​អារម្មណ៍​អាណិត​សត្វ​ដំរី​ដែល​ធ្វើ​ការងារ​ហត់​ជា​ថ្ងៃ​ធម្មតា​។​

​នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​

​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕
 

ព័ត៌មានទាក់ទង