មនុស្ស​៩​នាក់​ក្អួតចង្អោរ និង​ម្នាក់​ស្លាប់ ដោយសារ​ពុល​ត្រី​ក្រពត​

30/11/-0001 12:00 am ព្រះសីហនុ

​ព្រះសីហនុ​៖ មនុស្ស​យ៉ាងហោចណាស់​ម្នាក់​ស្លាប់ និង​៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​ពុល​ត្រី​ក្រពត​។ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មនុស្ស​ម្នាក់​ដែល​ស្លាប់ គឺជា​កុមារី និង​មនុស្ស​៩​នាក់​ទៀត ជា​កម្មករ​នៅតាម​បណ្តា​ខេត្ត​។

 
​លោក ឈិន សេង​ងួន អភិបាលខេត្តរង​ខេត្ត​ព្រះសីហនុ បាន​ផ្តែផ្តាំ​ឲ្យ​ពលរដ្ឋ​កុំ​បរិភោគ​ត្រី​ក្រពត ដើម្បី​ជៀសវាង​គ្រោះ​ថា្នក់​ដល់​ជីវិត ក្នុង​រយៈពេល​តែ​២៤ ម៉ោង​ប៉ុណ្ណោះ បើសិនជា​មិន​បញ្ជូនទៅ​ពេទ្យ​ឲ្យ​ទាន់ពេលវេលា​នោះទេ​។ 


រូបភាពពី​រដ្ឋបាល​ខេត្តព្រះ​សីហនុ​១
 
​កន្លងមក​នៅ​ខេត្តកោះកុង ក៏មាន​មនុស្ស​ម្នាក់​ស្លាប់ និង​៩​នាក់​ទៀត​មាន​សភាព​ក្អួតចង្អោរ ក្រោយពី​ពួកគេ​បាន​បរិភោគ​ត្រី​ក្រពត​។ មនុស្ស​ទាំង​៩​នាក់​នោះ បាន​ធូរស្បើយ​ហើយ បន្ទាប់ពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​៕  

ព័ត៌មានទាក់ទង