អាជ្ញាធរខេត្តបន្ទាយមានជ័យ ដុតបំផ្លាញទំនិញចម្រុះខូចគុណភាពជិត៩០០គីឡូ
បន្ទាយមានជ័យ៖ មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បានប្រមូលទំនិញចម្រុះខូចគុណភាព និងផ្ទុកនូវសារធាតុគីមី ចំនួន៨៩៦គីឡូ ដុតកម្ទេចចោល កាលពីថ្ងៃទី១៨តុលា ឆ្នាំ២០១៨។
យោងតាមគណនីហ្វេសប៊ុក របស់អគ្គនាយកដ្ឋានកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទំនិញចម្រុះដែលដុតបំផ្លាញខាងលើ គឺខូចគុណភាព និងផ្ទុកសារធាតុគីមី ដែលដកហូតបាននៅតាមផ្សារ និងនៅតាមហាងលក់ទំនិញនៅខេត្តបន្ទាយមានជ័យ ដោយប្រមូលយកមករក្សាទុករយៈពេល៣ខែកន្លងមក។
សូមរម្លឹកថា រយៈពេល៨ខែ ដើមឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល និងអាជ្ញាធរពាក់ព័ន្ធ បានដកហូតទំនិញខូចគុណភាពទូទាំងប្រទេស បានជាង៥២តោន។ ទំនិញខូចគុណភាពទាំងនោះ ភាគច្រើនហួសកាលបរិច្ឆទប្រើប្រាស់ ហើយមានសារធាតុគីមី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com