មេប៉ូលិសនៅព្រៃវែង កំពង់ឆ្នាំង និង ប៉ៃលិន ត្រូវបានដាក់ឲ្យចូលនិវត្ត
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍២២រូប នៃក្រសួងមហាផ្ទៃ ត្រូវបានដាក់ឲ្យចូលនិវត្ត ដោយក្នុងនោះ មាននាយឧត្តមសេនីយ៍៣រូប ជាស្នងការខេត្ត គឺឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែង ឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការខេត្តកំពង់ឆ្នាំង និង ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន។
ការដាក់ឧត្តមសេនីយ៍ទាំងនោះ ឲ្យចូលនិវត្ត គឺធ្វើឡើងដោយព្រះរាជក្រឹត្យ តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ តាមសំណើរបស់នាយករដ្ឋមន្ត្រី។ អ្នកចុះហត្ថលេខាលើព្រះរាជក្រឹត្យនេះ គឺសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ព្រោះពេលនោះ ព្រះមហាក្សត្រ កំពុងគង់នៅប្រទេសចិននៅឡើយ ដើម្បីពិនិត្យព្រះរាជសុខភាព៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com