អតីត​និស្សិត​ឆ្នើម អ៊ឹម ដា​រ៉ូ​៖ ជីវិត​សិក្សា​នៅ​វិទ្យាល័យ និង​មហាវិទ្យាល័យ ខុសគ្នា​ដាច់​

30/11/-0001 12:00 am បន្ទាយមានជ័យ

​ភ្នំពេញ​៖ លោក អ៊ឹម ដា​រ៉ូ គឺជា​អតីត​និស្សិត​អាហារូបករណ៍​ជំនាញ​ផ្នែក​អេឡិចត្រូនិក​ស្វ័យប្រវត្តិ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) ។ ទោះជា​ស្ថិតក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ តែ​លោក ដា​រ៉ូ តស៊ូ​ស្វះ​ស្វែងរក​លទ្ធភាព​រៀន រហូត​បញ្ចប់​ការសិក្សា និង​ទទួលបាន​ការងារ​មួយ​សមរម្យ​នៅ​ភ្នំពេញ​។ ទាំងនេះ គឺជា​បទពិសោធន៍​ផ្ទាល់​របស់​អតីត​និស្សិត​ឆ្នើម​រូបនេះ ដែល​លោក​អះអាងថា​ជីវិត​សិក្សា​នៅ​មហាវិទ្យាល័យ ពិបាក​ខ្លាំង ជាង​កា​សិក្សា​នៅ​វិទ្យាល័យ​។ 

 
​លើសពីនេះ លោក អ៊ឹម ដា​រ៉ូ លើកឡើងថា ដើម្បី​ឲ្យ​ការសិក្សា​នៅ​សាកលវិទ្យាល័យ​បាន​ពូកែ យុវជន​ត្រូវ​ផ្ដោតលើ​ការសិក្សា​ជា​ចម្បង ហើយ​ជម្នះ​លើ​អ្វីដែល​រំខាន​ដល់​ការសិក្សា​។ 
 
សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក អ៊ឹម ដា​រ៉ូ ជា​អតីត​និស្សិត​ឆ្នើម​នៅ​សាកលវិទ្យាល័យ​តិច​ណូ ហើយ​បច្ចុប្បន្ន​លោក​បំពេញការងារ​ជា​អ្នកសរសេរ​កូដ នៅក្នុង​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​មួយ ដូចតទៅ​នេះ​៖

**audio2**


 

ព័ត៌មានទាក់ទង