អ្នកស្រី សុខុន ដាំបន្លែសរីរាង្គមិនបារម្ភរឿងខ្វះទីផ្សារ
តាកែវ៖ អ្នកស្រី អ៊ី សុខុន ជាកសិករដាំបន្លែក្នុងកសិដ្ឋានអង្គការសេដាក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកស្រី សុខុន ដែលបានដាំដុះបន្លែសរីរាង្គជិត២ឆ្នាំមកហើយ មិនដែលខ្វាយខ្វល់សោះឡើយចំពោះរឿងខ្វះទីផ្សារលក់ ព្រោះបន្លែរបស់គាត់ ត្រូវបានក្រុមការងាររបស់អង្គការសេដាកជួយយកទៅលក់បន្ត និងកំពុងផ្គត់ផ្គង់រាល់ថ្ងៃក្នុងទីផ្សារមូលដ្ឋានក្នុងស្រុកត្រាំកក់។ ការដាំបន្លែ បានចំណូលឲ្យគ្រួសារកសិកររូប ប្រមាណ៣លានរៀល ក្នុង១ខែ។
អ្នកស្រី សុខុន បានចាប់ផ្ដើមដាំបន្លែសរីរាង្គជិត២ឆ្នាំហើយ នៅក្នុងកសិដ្ឋានអង្គការសេដាក ស្ថិតក្នុងភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ អ្នកស្រី សុខុន និងស្វាមី ដែលបោះបង់ការធ្វើចំណាកស្រុកទៅគាស់ដំឡូងនៅជាយដែនមកដាំបន្លែ បានប្រាប់សារព័ត៌មានថ្មីៗថា បន្លែសរីរាង្គដែលគាត់ដាំរួមមានត្រប់ស្រួយ,ពពាយ,គូឆាយ,ត្រសក់,សាឡាត,ននោង និងគល់ស្លឹកគ្រៃ ហើយសុទ្ធសឹងតែមានទីផ្សាររួចជាស្រេច។
អ្នកស្រី សុខុន ដែលបន្តបញ្ជាក់ថា៖«បន្លែទាំងអស់នេះ មានក្រុមការងាររបស់អង្គការសេដាកជួយយកទៅលក់បន្ត ហើយយើងមិនពិបាករកទីផ្សារទេ។ រាល់ថ្ងៃខ្ញុំនិងស្វាមី ត្រូវក្រោកពីម៉ោង៣ ទៀបភ្លឺ ដើម្បីរៀបចំបន្លែឲ្យម៉ូយនៅផ្សារ»។
អ្នកស្រី សុខុន ដែលបន្តបញ្ជាក់ថា៖«បន្លែទាំងអស់នេះ មានក្រុមការងាររបស់អង្គការសេដាកជួយយកទៅលក់បន្ត ហើយយើងមិនពិបាករកទីផ្សារទេ។ រាល់ថ្ងៃខ្ញុំនិងស្វាមី ត្រូវក្រោកពីម៉ោង៣ ទៀបភ្លឺ ដើម្បីរៀបចំបន្លែឲ្យម៉ូយនៅផ្សារ»។
លើសតែពីចំណូលប្រចាំថ្ងៃ ប្រមាណ៧ម៉ឺនទៅ ១០ម៉ឺនរៀលដែលបានធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរ កសិករវ័យ ៥៨ឆ្នាំរូបនេះ អះអាងថា សុខភាពគ្រួសាររបស់គាត់ក៏ល្អដែរ ព្រោះគាត់បរិភោគបន្លែធម្មជាតិដែលដាំដោយខ្លួនឯង៕
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានThmeyThmey ជាមួយអ្នកស្រី អ៊ី សុខុន កសិករដាំបន្លែក្នុងកសិដ្ឋានអង្គការសេដាកដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com