រលួស​ធំ ជា​កន្លែង​ថតរូប​ដ៏​ពេញនិយម​របស់​ភ្ញៀវទេសចរ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​

30/11/-0001 12:00 am ឧត្តរមានជ័យ

​ឧ​ត្ត​រ​មានជ័យ​៖ រលួស​ធំ ជា​តំបន់​ទេសចរណ៍​ថ្មី​មួយ ក្នុង​ទឹកដី​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ តំបន់​ទេសចរណ៍​មួយ​នេះ មាន​ដី​ច្រោះ ចែងចាំង​ជា​ពណ៌​មាស ដែល​គួរ​ជាទី​គយគន់​។ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ភ្ញៀវទេសចរ​ជាច្រើន​បាន​មកលេង​កម្សាន្ត​នៅទីនេះ ចាប់តាំងពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៦​ល្ងាច ដោយ​អ្នក​ខ្លះមក​ថតរូប​កម្សាន្ត  និង​មក​ទទួល​អាហារ​នៅទីនេះ​ផងដែរ​។​

 
​មាន​ចម្ងាយ​១៨​គីឡូម៉ែត្រ​ពី​ក្រុង​សំរោង និង​មាន​ចម្ងាយ​៤៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត រមណីយដ្ឋាន​រលួស​ធំ ស្ថិតនៅ​ក្នុងភូមិ​ខ្នាច​ឫស្សី សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។  ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ មាន​ភ្ញៀវទេសចរ​ជាច្រើន​បានមក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ថ្មី​មួយ​នេះ​។ លោក ស៊ុន ឬ​ទ្ធី ប្រជា​ការពារ​ភូមិ ដែល​ចុះមក​យាម​នៅក្នុង​រមណីយដ្ឋាន​នេះ  បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុងអំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ មាន​ភ្ញៀវទេសចរ​ច្រើន បើ​និយាយ​ពី​ឡាន​វិញ ចូល​រាប់រយ​ឡាន​ក្នុង​មួយថ្ងៃៗ​។ ហើយ​ភ្ញៀវទេសចរ ភាគច្រើន​មកពី​តាម​ខេត្ត​នានា​។ 


 
​បើតាម​លោក ឬ​ទ្ធី រមណីយដ្ឋាន​រលួស​នេះ ក្រៅ​ពីថ្ងៃ​បុណ្យទាន រួមមាន​ថ្ងៃ​សៅរ៍ និង​អាទិត្យ ក៏មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​ផងដែរ​។ ជាមួយគ្នានេះ ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ អាច​សម្រាក​ទទួលទាន​អាហារ​នៅតាម​តូប​នីមួយៗ​។ ចំណែក ចំណីអាហារ​នៅទីនេះ​មានតម្លៃ​សមរម្យ ដែលជា​ការកំណត់​តម្លៃ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​។ 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​៖
​ 















ព័ត៌មានទាក់ទង