ភ្ជុំបិណ្ឌ​៖​ភ្ញៀវទេសចរ​ជាង​១៦​ម៉ឺន​នាក់ ទៅ​កម្សាន្ត​នៅ​ខេត្តកំពង់ឆ្នាំង

30/11/-0001 12:00 am កំពង់ឆ្នាំង

​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១១​ខែតុលា ឆ្នាំ​២០១៨​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ភ្ញៀវទេសចរ​ជាង ១៦​ម៉ឺន​នាក់ ទៅលេង​កម្សាន្ត​រមណីយ​ដ្ឋា​ន​នានា ក្នុង​ខេត្តកំពង់ឆ្នាំង​។ ចំនួន​នេះ មានការ​កើនឡើង​ជាង​៥០​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ មាន​ជាង​១០​ម៉ឺន​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។
 
​រមណីយដ្ឋាន​សំខាន់ៗ ដែលមាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ច្រើនជាងគេ រួមមាន រមណីយដ្ឋាន ទំនប់​ទ្វារ​ទឹកស្ទឹង​គង្គា ទឹកធ្លាក់​អន្លង់​ស្វាយ ទឹកធ្លាក់​ថ្ម​គ្រែ ទឹកធ្លាក់​ស្រែអំពិល  ទំនប់​២០​ឧសភា ទំនប់​ទ្វារ​ទឹក​អា​ចាំង តំបន់​ខ្សាច់​ស  និង​មាត់ទន្លេ​ផ្សារ​ក្រោម​។​
 
​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៨-១០ ខែតុលា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន​១,២៦១,៦៩១​នាក់  បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរ​នានា ក្នុងប្រទេស​កម្ពុជា​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១,២១៣,៦៨៧​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួន ៤៨,០០៤​នាក់​៕
 

ព័ត៌មានទាក់ទង