បង់សំណាញ់ជាលក្ខណៈគ្រួសារនៅទំនប់អាងទឹកថ្មីនៅអន្លង់វែង ត្រូវត្រីច្រើន!
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើន បាននាំគ្នាមកបង់សំណាញ់ នៅក្នុងទំនប់អាងទឹកទំនប់ថ្មី ស្ថិតនៅក្នុងត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៤ព្រឹក ពលរដ្ឋទាំងនោះ តែងតែក្រោកពីព្រលឹមមកបង់ត្រី ព្រោះត្រីសម្បូរ និងមិនសូវមានមនុស្សមកបង់សំណាញ់។ ប្រជាពលរដ្ឋ ដែលមកបង់សំណាញ់រកត្រីនៅទីនេះ បានប្រាប់ឲ្យដឹងថា ជាទូទៅ នៅពេលរដូវវស្សា ចាប់ពីខែមិថុនាមក គេសង្កេតឃើញថា ត្រីមានច្រើន ដោយអ្នកខ្លះបង់ត្រីបានពី១០ ទៅ២០គីឡូក្នុង១ថ្ងៃ។
សូមអញ្ជើញទស្សនារូបភាព៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com