ប្រណាំង​ក្របី ប្រណាំងសេះ ចំបាប់ និង​គុនដំបង​នៅ​វត្ត​វិហារ​សួគ៌​នា​ថ្ងៃ​ភ្ជុំបិណ្ឌ​

30/11/-0001 12:00 am កណ្តាល

​ជា​រៀងរាល់ឆ្នាំ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឬ​ចូលឆ្នាំ វត្ត​វិហារ​សួគ៌ ដែល​ស្ថិត​ក្នុងភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល តែង​តែងមាន​ការសម្តែង និង​ប្រកួត​កីឡា​ប្រពៃណី​ដែល​ក្នុងនោះ​មានដូចជា ប្រណាំង​ក្របី ប្រណាំងសេះ ចំបាប់ និង​គុនដំបង​។


ការដាក់​កីឡា​វប្បធម៌​ប្រពៃណី​ឲ្យ​ប្រកួត និង​សម្តែង​នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​នេះ និង​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ និង​ឃុំ​វិហារ​សួគ៌​ផងដែរ​។ 


 ទិដ្ឋភាពនៃការប្រកួត ចំបាប់ ដែលរៀបចំឡើងនៅវត្តវិហារសួគ៌។ រូបភាព៖ ឈុត ឈាណា
 
​មិនមែនជា​លើក​ទី​១​ឡើយ ដែល​វត្ត​វិហារ​សួគ៌​រៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡា​ប្រពៃណី​វប្បធម៌​បែបនេះ ពោលគឺ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬ​ចូលឆ្នាំ ព្រោះ​វា​ជា​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​យូរណាស់​មកហើយ​។ 
 
​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌​មានជំនឿថា ការ​ប្រារព្វ​ពិធី​នេះ​ឡើង នឹងធ្វើ​ឲ្យ​ពួកគេ​មាន​សេចក្តីសុខ សេចក្តីចម្រើន មាន​សុខ​ភាពល្អ កម្លាំង​មាំមួន និង​ធ្វើ​ឲ្យ​បារមី​វត្ត​វិហារ​សួគ៌​កាន់តែ​ស័ក្តិសិទ្ធិ​ថែមទៀត​ផងដែរ​៕
 

ព័ត៌មានទាក់ទង