អ្នកស្រាវជ្រាវ​បារម្ភ​ដោយសារ​ជនជាតិ​ចាម​មួយចំនួន​បោះបង់​ភាសា​ខ្លួន​លើ​ការដាក់​ឈ្មោះ​កូនចៅ​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ បច្ចុប្បន្ន ការដាក់​ឈ្មោះ​សម្រាប់​កូនចៅ​ជនជាតិ​ចាម មានការ​ផ្លាស់ប្តូរ​។ ផ្លាស់ប្តូរ​ព្រោះថា ពួកគេ​លែងយក​ភាសា​ខ្លួន​មក​ដាក់​តាម​ទម្លាប់​ពីមុន​ទៀតហើយ តែ​បាន​យក​ភាសា​នៃ​សាសនា​ដែល​គេ​ប្រណិប័តន៍​មក​ប្រើ​វិញ​។ អ្នកស្រាវជ្រាវ​ភាសា និង​វប្បធម៌​ចាម សម្តែង​ការបារម្ភ ចំពោះ​បរិបទ​សង្គម​មួយ​នេះ ខ្លាច​ជនជាតិ​ចាម​លែងមាន​ឈ្មោះ​ជា​ភាសា​ខ្លួន​។
 
​លោក ឡឹប កើ បានឱ្យដឹងថា ជនជាតិ​ចាម​ខ្លួនឯង​កំពុង​ព្យាយាម​បោះបង់​ការដាក់​ឈ្មោះ​កូនចៅ​ពួកគេ​ជា​ភាសា​ចាម ដ្បិត​ពួកគេ​ចង់​ដាក់ឈ្មោះ​ណា​ដែល​ព្រះ​ទទួលស្គាល់​។ លោក​ពន្យល់ថា​៖« ហេតុផល​តាំងពី​ជនជាតិ​ចាម​បាន​ប្ដូរ​មក​គោរព​សាសនា​ឥស្លាម គឺ​ពួកគេ​ព្យាយាម​យល់ថា ទាល់តែ​មានឈ្មោះ​ជា​អារ៉ាប់ ទើប​គេ​បាន​ទៅ​ជួប​ព្រះ​នៅពេលដែល​ស្លាប់ទៅ​...»​។​
 
​ជាការ​កត់សម្គាល់​រប​ស់លោក ឡឹប កើ ជនជាតិ​ចាម​ប្រមាណ​៩០​ភាគរយ បាន​ប្រើ​ឈ្មោះ​ជា​ភាសា​អារ៉ាប់ ម៉ា​ឡេ និង​ភាសាបរទេស​មួយចំនួន​ទៀត​។ សម្រាប់​អ្នកស្រាវជ្រាវ​រូបនេះ មាន​ជនជាតិ​ចាម​មិន​ច្រើន​ទេ ដែល​នៅមាន​ទម្លាប់​ដាក់ឈ្មោះ​កូន​ជា​ភាសា​ខ្លួន​។​«​ឈ្មោះ​ចាម ក៏មាន​អ​ត្ដន័យ​ល្អ​មិន​ខុសពី​ភាសា​ដទៃ​ដែរ តែ​អ្វីដែល​ពិសេស គឺ​ឈ្មោះ​ភាសា​ចាម វា​ផ្តល់​អត្ដ​សញ្ញាណ​ដល់​បុគ្គល​នោះ ខុសពី​ភាសា​ដទៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឡឹប កើ​។​
 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ព័ត៌មាន​ទាំងនេះ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឡឹប កើ ដូចតទៅ​៖

**audio1**

ព័ត៌មានទាក់ទង