ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​គូ​បូ​តា ដ៏​ធំ​បំផុត​ត្រឡប់​មកវិញហើយ

30/11/-0001 12:00 am បន្ទាយមានជ័យ

Kubota ដែលជា​អ្នក​នាំមុខគេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​នៅ​កម្ពុជា និង​នៅ​ទូទាំង​តំបន់​អាស៊ាន តែងតែ​រៀបចំ​មហា​ព្រឹត្តិការណ៍​«​ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា​»​ប្រចាំឆ្នាំ​របស់ខ្លួន​។ ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៥ ដែល​គូ​បូ​តា បានរៀបចំ​មហា​ព្រឹត្តិការណ៍​ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម ហើយនឹង​រៀបចំ​រឹតតែ​អស្ចារ្យ​ជាង​ឆ្នាំមុនៗ​ទៅទៀត​។ គូ​បូ​តា បាន​ពង្រីក​ព្រឹត្តិការណ៍​នេះ​រហូតដល់​ទៅ ចំនូ​ន​៨​ខេត្ត​ក្រុង​ទូទាំងប្រទេស​កម្ពុជា ព្រមទាំង​បាន​នាំមក​នូវ​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​ជក់ចិត្ត សម្រាប់​បងប្អូន​ប្រជាកសិករ ទស្សនា​កម្សាន្ត ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ផង​។
 
​នេះ​គឺជា​ដំណាក់កាល​ទី​២ ដែល​គូ​បូ​តា និង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន​៥​ខេត្ត​។ គួ​បញ្ជាក់ថា នៅក្នុង​ដំណាក់កាល​ទី​១ កាលពី​ខែឧសភា គូ​បូ​តា​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន​២​ខេត្ត​រួចមកហើយ គឺ​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​។​
 
​នៅ​ដំណាក់កាល​ទី​២ ហើយ​ជា​ព្រឹត្តិការណ៍​ទី​៣ ដែល​គូ​បូ​តា​បានរៀបចំ​នៅ​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨​។ នៅក្នុង​កម្មវិធី​នេះ ក៏​ទទួលបាន​ការចូលរួម​យ៉ាក់​កកកុញ ពី​សំណាក់​ប្រជាកសិករ​ខេត្តព្រៃវែង ក៏ដូចជា​ខេត្ត​នានា​ទូទាំងប្រទេស​កម្ពុជា ដែល​ពួកគាត់​រីករាយ ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ពី​គូ​បូ​តា និង ទស្សនា​សកម្មភាព​ផ្សេងៗ​ជាច្រើន​ដែលមាន​ដូចជា​៖ 


 
•​ ​ការតាំង​បង្ហាញ​ផលិតផល គូ​បូ​តា ថ្មីៗ​ជាច្រើន​ប្រភេទ 
•​ ​ព័ត៌មាន​នានា​ស្តីពី​វិធី​ធ្វើស្រែ​ចំការ ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​បំផុត សម្រាប់​កសិផល ស្រូវ ពោត និង ដំឡូង​។ 
•​ ​ការធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​នានា​នៅលើ​ផ្ទៃដី​ពិត ដើម្បី​បង្ហាញជូន​ពី​របៀប នៃ​ការ​ដំណើរការ​របស់​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា​ដ៏​ទំនើបៗ​។​
•​ ​ការចាប់​រង្វាន់​ធំៗ​ជាច្រើន ជួន​ដល់​បងប្អូន​ប្រជាកសិករ​ដែល​បាន​ចូលរួម និង​ការទទួលបាន​កាដូ​ពិសេស ពី​គូ​បូ​តា ដល់​ប្រជាកសិករ​ណា ដែល​បាន​កក់​ទុក​នូវ​ផលិតផល​គូ​បូ​តា​ណាមួយ​។​
•​ ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​អស្ចារ្យ ពី​សំណាក់​កីឡាករ​គុន​ខ្មែរ​ល្បីៗ​នៅ​កម្ពុជា​។​
 
​ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា នឹង​បន្តដំណើរ​ទៅកាន់​៤​ខេត្ត​ផ្សេងទៀត​។ សូម​អញ្ជើញ​បងប្អូន​ប្រជាកសិករ​នៅក្នុង​ខេត្ត​នីមួយៗ ក៏ដូចជា​ខេត្ត​នាៗ​ទូទាំងប្រទេស ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ ដែល​កាលបរិច្ឆេទ​នៃ​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​ក្នុង​៤​ខេត្ត​ទៀត​នេះ ដូចខាងក្រោម​៖ 


 
-​ ​ខេត្តបាត់ដំបង ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​
-​ ​ខេត្ត​ឧ​ត្ត​មានជ័យ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​។​
-​ ​ខេត្តព្រះវិហារ ថ្ងៃទី​១ ខែ​វិច្ចិការ ឆ្នាំ​២០១៨​។​
-​ ​ខេត្តស្ទឹងត្រែង ថ្ងៃទី​៨ ខែ​វិច្ចិការ ឆ្នាំ​២០១៨​។​
 
​គូ​បូ​តា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំនេះ នឹង​ផ្តល់​ចំណេះដឹង ដ៏​មាន​សារសំខាន់​ដល់​ប្រជាកសិករ​ខ្មែរ ក្នុង​ការធ្វើ​ទំនើបកម្ម​ការងារ​កសិក​ម្ម​របស់ខ្លួន ដោយ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​អនាគត​របស់​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា ដើម្បី​កាត់បន្ថយ​ចំនាយ បង្កើន​ទិន្នផល​ជា​អតិបរមា និង​ទទួលបាន​ចំណូល​កាន់តែច្រើន​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ខ្មែរ​កាន់តែ​ប្រសើរ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​។​


 
​គួរ​កត់សម្គាល់ថា នៅក្នុង​ឆ្នាំនេះ គូ​បូ​តា បាននិងកំពុង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ដូចជា ការប្រគំ​តន្ត្រី Kubota ZT concerts នៅក្នុង​ខេត្តកំពង់ធំ និង​ព្រៃវែង កាលពី​ខែ​មិនា​កន្លងទៅ និង​ព្រឹត្តិការណ៍ Kubota ZT Parade ដែល​បាន និង​កំពុងតែ​រៀបចំ​ផងដែរ នៅតាម​បណ្តា​ស្រុក និង​ខេត្ត​នានា​ជាច្រើន​ទូទាំងប្រទេស​កម្ពុជា​។​


 
​សម្រាប់​ព័​ត៍​មានប​នែ្ថ​ម សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​គូ​បូ​តា ដែល​នៅ​ជិត​លោកអ្នក ឬ​ទូរស័ព្ទ ទៅកាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូ​បូ​តា លេខ 1800-20-1747 (​ឥតគិតថ្លៃ​) ឬ​ចូលទៅ​កាន់ Kubota Facebook page: Kubota Kampuchea Club៕ 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

ព័ត៌មានទាក់ទង