កូន​សត្វ​ខ្ទីង​មួយ​ក្បាល​ទើបតែ​កើត ទទួល​ការថែទាំ​ពី​អ្នក​សង្គ្រោះ​សត្វព្រៃ នៅ​ភ្នំ​តា​ម៉ៅ​

30/11/-0001 12:00 am តាកែវ

​ភ្នំពេញ​៖ កូន​សត្វ​ខ្ទីង​ឈ្មោល​មួយ​ក្បាល​ដែល​ទើប​កើត ត្រូវបាន​ក្រុម​អ្នក​សង្គ្រោះ​សត្វព្រៃ​ប្រទះឃើញ នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ​។ កូន​សត្វ​ខ្ទីង​មួយ​ក្បាល​ដែល​បានកើត​នោះ មានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ពី​អ្នកថែរក្សា​សត្វព្រៃ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។​
 
​អ្នក​អភិរក្ស​សត្វព្រៃ បាន​យក​មេស​ត្វ​ខ្ទីង​មួយ​ក្បាល ទៅ​បង្កាត់​អស់​រយៈពេល​ជា​យូរហើយ ទើបបាន​បង្កើតកូន​ខ្ទីង​ឈ្មោល​មួយ​ក្បាល ដែល​វា​ជាស​ញ្ញា​ជោគជ័យ​នៃ​ការអភិរក្ស​សត្វ​មួយ​ប្រភេទ​នេះ​។​
 
​សត្វ​ខ្ទីង ងាយ​ទទួល​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង ពី​អ្នកប្រមាញ់​សត្វព្រៃ ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​វិនាស​ផុត​ពូជ​ជាស​កល​។  សត្វ​ខ្ទីង ភាគច្រើន​រស់នៅក្នុង​ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង ខេត្តកំពង់ស្ពឺ ។ សត្វ​ប្រភេទ​នេះ ស្ថិតនៅក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​ជាស​កល នៅក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស​៕ 


 

ព័ត៌មានទាក់ទង