ភ្លៀង​មួយ​មេ​ធំ​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​នៅ​ក្រុង​បាត់ដំបង​ត្រូវ​ជន់​លិច​

30/11/-0001 12:00 am បាត់ដំបង

​ភ្លៀង​មួយ​មេ​ធំ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចាប់ពី​វេលា​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ ថ្ងៃទី​២៤ ខែកញ្ញា ក្នុង​កម្រិត​៥២,៨​មី​ល្លី​ម៉ែត្រ បណ្តាល​ឲ្យ​មួយចំនួន​ក្នុង​ក្រុង​រង​ការ​ជន់​លិច​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។



​ក្រសួង​បន្ថែមថា បណ្តា​ស្រុក​មួយចំនួនទៀត មានដូចជា ស្រុក​ថ្មគោល ស្រុក​បាណន់ ស្រុក​រតនមណ្ឌល និង​ស្រុក​មោងឫស្សី ក៏​ទទួលបាន​របាយ​ទឹកភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ខ្លាំង​។ ផ្នែក​ខ្លះ​នៃ​ខេត្ត​ប៉ៃលិន ក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ​។​

ព័ត៌មានទាក់ទង