ពលរដ្ឋ​ខ្មែរ​២​នាក់​ស្លាប់ និង​៤​នាក់ រងរបួស​ធ្ងន់ ដោយសារ​ក្រឡាប់​ឡាន​នៅ​ថៃ​

30/11/-0001 12:00 am បន្ទាយមានជ័យ

​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​ខ្មែរ​២​នាក់ បាន​បាត់​បង់ជីវិត និង​៤​នាក់​ទៀត (​ប្រុស​ម្នាក់​) បាន​រងរបួស​ធ្ងន់ ដោយសារតែ​ក្រឡាប់​រថយន្ត ពេល​ពួកគេ ធ្វើដំណើរ​ចូលទៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​។

​បើតាម​ប្រភព​ខាងលើ សមត្ថកិច្ច​ថៃ បាន​ផ្តល់ព័ត៌មាន មក​សមត្ថកិច្ច​កម្ពុជា​ថា មុន​កើតហេតុ ស្ត្រី​ខ្មែរ​ទាំង​៥​នាក់ និង​ម្នាក់ទៀត​ជា​បុរស បានធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល ដើម្បី​ទៅ​ទិញ​អីវ៉ាន់ នៅ​ទីក្រុង​បាងកក ហើយ​ពេលទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ផ្ទុះ​កង់ បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​។ 
 
​នគរបាលជាតិ បញ្ជាក់ថា ក្រោយ​កើតហេតុ ពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​។ ចំណែក អ្នកស្លាប់ ត្រូវបាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ រៀបចំ​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅតាម​ប្រពៃណី​៕

ព័ត៌មានទាក់ទង