​កម្ពុជា​នឹង​នាំចូល​អំបិល ២​ម៉ឺន​តោន​ពី​ចិន និង​១​ម៉ឺន​តោន​ពី​ថៃ នា​ខែតុលា​

30/11/-0001 12:00 am កំពត

​ភ្នំពេញ​៖ កម្ពុជា នឹង​នាំចូល​អំបិល​ចំនួន​៣​ម៉ឺន​តោន ពី​បរទេស​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​។ បើតាម​ការអះអាង​រប​ស់លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប អំបិល​២​ម៉ឺន​តោន​នាំចូល​ពី​ចិន និង​១​ម៉ឺន​តោន​នាំចូល​ពី​ថៃ​។  ការខ្វះខាត​អំបិល​នៅ​កម្ពុជា ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​។​
 
relate
​កសិដ្ឋាន​ផល​ត​អំបិល​កំពត​-​កែប ដែលមាន​ផ្ទៃដី​ជាង​៤ ៥០០​ហិកតា រងគ្រោះ​ដោយ​លក្ខខណ្ឌ​អាកាសធាតុ ដែលមាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​។ កត្តា​នេះ បាន​នាំ​ឲ្យ​ការ​ផ្ត​ត់​ផ្គង់​អំបិល​ក្នុងស្រុក មិន​គ្រប់គ្រាន់​។ ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ លោក ប៊ុន បារាំង បាន​បញ្ជាក់ថា សមាគមន៍​ផលិត​អំបិល បានដាក់​សំណើរ​សុំ​គោលការណ៍​ក្នុង​ការនាំ​អំបិល​ចូល​ពី​បរទេស ទៅ​រដ្ឋាភិបាល​រួចហើយ  នៅតែ​រង់ចាំ​សេចក្តីសម្រេច​ប៉ុណ្ណោះ​។​
 
​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប រូបនេះ បាន​បញ្ជាក់ថា ក្នុងចំណោម​អំបិល​នាំចូល​៣​ម៉ឺន​តោន មាន​២​ម៉ឺន​តោន​ដែលជា​ប្រភេទ​អំបិលអ៊ីយ៉ូត​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ត្រូវ​នាំចូល​ពី​ចិន រីឯ​១​ម៉ឺន​តោន​ទៀត​ជា​ប្រភេទ​អំបិល​ឧស្សាហកម្ម​សម្រាប់​ការធ្វើ​ប្រហុក ផ្អក ត្រីងៀត ជាដើម​នោះ ត្រូវ​នាំចូល​ពី​ថៃ​។​
 
 
«​គោលការណ៍​ស្នើសុំ​នេះ នឹង​អាច​សម្រេចបាន​នៅ​ចុងខែ​កញ្ញា​។  ដូច្នេះ​សហគមន៍​ផលិត​អំបិល នឹង​ត្រៀមលក្ខណៈ នាំ​អំបិល​ចូល​ពី​ចិន និង​ថៃ ក្នុងអំឡុង​ខែតុលា​ខាងមុខនេះ​»​។ លោក ប៊ុន បារាំង បាន​ពន្យល់​យ៉ាង​ដូច្នេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​លើ​ការបញ្ជាទិញ​អំបិល​៣​ម៉ឺ​តោន​នេះ​ពី​បរទេស​នោះឡើយ ដោយ​ត្រូវ​រង់ចាំ​អំបិល​ទាំងនោះ​មកដល់​កម្ពុជា​សិន​។​
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​តម្រូវការ​អំបិល​សម្រាប់​ប្រើប្រាស់​ប្រមាណ​១០​ម៉ឺន​តោន ក្នុង​មួយឆ្នាំៗ​។ ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​នាំចូល​អំបិល​ពី​បរទេស​។ កម្ពុជា​នាំចូល​អំបិល​លើកដំបូង​ក្នុង​ឆ្នាំ​២០០៨ ពី​ប្រទេស​ចិន​៕ 
 

ព័ត៌មានទាក់ទង