​លី​អាន ដែល​ឡើង​ពី​និទ្ទេស D ទៅ A អរគុណ​ក្រសួង ហើយ​ជឿថា បញ្ហា​គណិតវិទ្យា ពិតជា​កំហុស​អ​ចេតនា

30/11/-0001 12:00 am កំពត

​កំពត​៖  ឆាយ លី​អាន រីករាយ​យ៉ាងខ្លាំង​ដែល​ទទួលបាន​ផល​ទៅតាម​អ្វីដែល​ខ្លួន​បានទាមទារ​។ យុវជន​វ័យ ១៦​ឆ្នាំ​រូបនេះ បាន​លើកសរសើរ​កិច្ចការងារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ដោះស្រាយបាន​លឿន ពោលគឺ ២​ថ្ងៃ​ក្រោយពី​មាន​សិស្សានុសិស្ស​ដាក់ពាក្យ​បណ្ដឹង​តវ៉ា លើ​វិញ្ញាសា​គណិតវិទ្យា​សម្រាប់​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៨​នេះ​។

 
relate 
 
​ឆាយ លី​អាន អតីត​សិស្ស​ឆ្នើម​មេដាយមាស​គណិតវិទ្យា​ឆ្នាំ​២០១៨ និង​ជា​អ្នកផ្ដើមគំនិត​តវ៉ា​ដំបូង​គេ​ឲ្យ​មាន​ការសើរើ​ឡើងវិញ លើ​អត្រាកំណែរ​គណិតវិទ្យា បាន​លើកសរសើរ​ពី​ការខិតខំ​បំពេញការងារ​របស់​ក្រសួង ជាពិសេស​ការដោះស្រាយ​បាន​ឆាប់រហ័ស​។​
 
​ទោះ​មានមតិ​លើកឡើងថា រដ្ឋមន្ត្រី ក្រសួង​អប់រំ​គួរ​ចេញមុខ​សុំទោស​ជា​សាធារណៈ តែ​យុវជន​រស់នៅ​ខេត្តកំពត​នេះ បាន​អះអាងថា «​នេះ​ជា​កំហុស​បច្ចេកទេស មិនមែនជា​ចេតនា​របស់​ក្រសួង​អប់រំ​ឡើយ ហើយ​ក្រសួង​អប់រំ​បាន​ដោះស្រាយ​បានល្អ​ឡើយ​។ ខ្ញុំ​គិតថា​គាត់​មិនចាំបាច់​សុំទោស​អី​ទេ​»​។​
 
​មិនតែប៉ុណ្ណោះ​យុវជន​ដែល​ប្រឈម​នឹង​ការបាត់បង់​អាហារ​រូបករណ៍​នៅ​បរទេស ដោយសារ​កំហុស​បច្ចេក​ទេស​របស់​ក្រសួង​អបរំ​រូបនេះ បាន​និយាយ​យ៉ាងច្បាស់​ថា​មិន​គាំទ្រ​គំនិត​ដែល​ចង់​ឲ្យ​លោក​រដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង​នោះទេ​។ លី​អាន បញ្ជាក់​៖«​អត់ អត់​ទេ​បង ខ្ញុំ​មិន​គិត​ចឹ​ង​ទេ ព្រោះ​សមិទ្ធផល​នៅក្នុង​អាណត្តិ​របស់គាត់​មាន​ច្រើន ស្នាដៃ​របស់គាត់​មាន​ច្រើន គាត់​ដឹកនាំ​ក្រសួង​អប់រំ​បានល្អ មិនមែន​គ្រាន់តែ​កំហុស​តិចតួច ទៅ​ដាក់​កំហុស​ឲ្យ​គាត់​ធ្ងន់​ចឹ​ង​ទេ​»​។​
 
​ឆាយ លី​អាន បាន​អរគុណ​ដល់​ក្រសួង​អប់រំ​ដែល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​បាន​ឆាប់រហ័ស និង​បាន​អំពាវនាវ​ដល់​ក្រសួង​អប់រំ​ត្រួតពិនិត្យ​លើ​បញ្ហា​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បូក​ពិន្ទុ​ក​ដល់​សិស្ស​ដទៃទៀត​ទៅ​លទ្ធផល​ពិត​របស់គេ​។​
 
​លី​អាន គឺជា​បេក្ខជន​ដែល​បាន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​ឆ្នាំ​២០១៨ នៅ​ខេត្តកំពត និង​ទទួលបាន​និទ្ទេស​D នៅក្នុង​ការប្រកាស​លទ្ធ​ផល​ដំបូង​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​១០ ខែកញ្ញា​។ ប៉ុន្តែ​ដោយសារ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​ថា​ពូកែ​គណិតវិទ្យា តែ​បែ​ជា​លទ្ធផល​ដំបូង​មុខវិជ្ជា​គណិតវិទ្យា​របស់​លី​អាន​ធ្លាក់​ដល់​និទ្ទេស​F ទើប​បង្កើត​ឲ្យ​មានការ​តវ៉ា​នេះ​ឡើង​៕

ព័ត៌មានទាក់ទង