មនុស្ស៤នាក់ស្លាប់ និងម្នាក់របួសដោយសារដាច់ខ្សែរ៉ត

ប៉ៃលិន៖ មនុស្ស៤នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ដោយសារដាច់ខ្សែរ៉ត នៅអគារកំពុងសាងសងដែលមានកម្ពស់១២ជាន់ នៅក្នុងភូមិផ្សារព្រំជើង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី៤ កញ្ញា។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

សាកសពជនរងគ្រោះ ត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងគ្រោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់នេះ មកពីផ្ទុកមនុស្ស និងសន្លឹកពីដានលើសចំណុះ ទើបធ្វើអោយដាច់ខ្សែរ៉តយោងឡើងនេះដាច់។បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកំពុងតែអនុវត្តជុំវិញរឿងហេតុនេះ ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

