ជើងចាប​, ទ្រាល ដែលជា​ផ្លែឈើ​សម្រាប់​អ្នកស្រែ​ចម្ការ​ហូប​លេង ពី​កាល​មុន​!

30/11/-0001 12:00 am តាកែវ

​តាកែវ​៖ កាលពីមុន ផ្លែ​ជើងចាប និង​ផ្លែ​ទ្រាល ដែលជា​ផ្លែឈើព្រៃ ជា​ចំណូលចិត្ត​របស់​មនុស្ស​មួយចំនួន​។ ប៉ុន្តែ​នា​សម័យ​បច្ចុប្បន្ន ជើងចាប​ហាក់​គ្មាន​អ្នក​បរិភោគ​ទៀតឡើយ តែ​សម្រាប់​ផ្លែ​ទ្រាល​នៅមាន​អ្នក​ហូប​ខ្លះ​ដែរ​។​





​ផ្លែឈើ​ទាំងពីរ​មុខ​នេះ កាលពីមុន អ្នកស្រែ​ចម្ការ ក្មេងៗ ក្មេងឃ្វាលគោ  ចូលចិត្ត​ហូប​លេង និង​ដើម្បី​ប្លែក​មាត់​។ មិន​ត្រឹមតែ​អ្នកស្រែ​ចម្ការ​នោះទេ តែ​ផ្លែ​ទាំងនេះ​ត្រូវបាន​គេ​បេះ​ដាក់លក់​នៅតាម​រមណីយ​ដ្ឋា​ន តាម​ដងផ្លូវ និង​វត្ត​អា​រ៉ា​ម សម្រាប់​អ្នកទីក្រុង និង​អ្នកដំណើរ​។ ប៉ុន្តែ​ឥឡូវនេះ ផ្លែ​ទាំងនេះ​លែង​ទទួល​ការចាប់អារម្មណ៍​ដូច​មុន​ទៀតហើយ​។​



​តែ​យ៉ាងណា​នៅមាន​អ្នកស្រែ​ចម្ការ​តិចតួច ពិសេស​ក្មេងៗ នៅ​ហូប​ផ្លែ​ទ្រាល ពេល​ពួកគេ​ដើរ​ឆ្លង​ចម្ការ​ម្ដងៗ និង​ចំ​រដូវ​កាល​ផ្លៃ​នេះ​ទុំ​។ ផ្លែ​ទ្រាល​មាន​ជាតិ​ជូរ និង​ខ្លះ​ជូរអែម​។ រស់ជាតិ​នេះហើយ​ដែល​ធ្វើ​ឲ្យ​គេ​នៅ​ហូប​វា ដើម្បី​ឲ្យ​ប្លែក​មាត់​។ ផ្លែ​ទ្រាល​នេះ​ក៏​នៅ​បន្ត​មាន​លក់​សម្រាប់​អ្នកដំណើរ តាមផ្លូវ​នៅ​ខេត្ត​មួយចំនួន​ផងដែរ​។ ផ្លែ​ខ្ចី​មាន​ពណ៌​បៃតង ពេល​ទុំ​មាន​ទាំង​ប្រភេទ​ផ្លែ​ពណ៌​លឿង និង​ប្រភេទ​ផ្លែ​ពណ៌​ក្រហម​។ ដើម​ទ្រាល មាន​ដុះ​នៅ​ព្រៃរបោះ​។​



​ដើម​ជើងចាប​មាន​ដុះ​នៅ​ដីស្រែ​ចម្ការ និង​ព្រៃរបោះ​។ ជើងចាប​ទុំ​មាន​ពណ៌​ក្រហម ហើយ​មាន​រស់ជាតិ​ផ្អែម​តិចៗ​។ ផ្លែ​ទាំងពីរ​នេះ ចាប់ផ្ដើម​មាន​ទុំ​បណ្ដើរៗ ចាប់ពី​ខែសីហា ដែលជា​រដូវ​ធ្លាក់ភ្លៀង​៕

ព័ត៌មានទាក់ទង