អស្ចារ្យ​! កីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយសំរឹទ្ធ​ពី​កីឡា​អាស៊ី​ជូន​កម្ពុជា

30/11/-0001 12:00 am ត្បូងឃ្មុំ

កីឡាករ សាលី អ៊ូ​មើ​ត អាយុ​២៦​ឆ្នាំ បានឈ្នះ​មេដាយសំរឹទ្ធ​​កីឡា​អាស៊ី​លើ​វិញ្ញាសា Runabout 1100 Stock នៃ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក (Jet-Ski) នៅ​ទីតាំង Jet-Ski Indonesia Academy នៃ​ឆ្នេរ Ancol Beach នា​ថ្ងៃ​សៅរ៍ ទី​២៥ ខែសីហា​នេះ​។​



​សាលី អ៊ូ​មើ​ត  និង​ម៉ឺន មូស​ស្តា​ន ស្ថិតក្នុង​ចំណោម​កីឡាករ​សរុប​១៤​នាក់ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​លើ​វិញ្ញ​សា​ដោយ​ការប្រកួត​មាន​៤​ជុំ​។ នៅ​ជុំទីមួយ សាលី​រកបាន​៣៩​ពិន្ទុ បន្ទាប់មក​៤៨​ពិន្ទុ ៤៣​ពិន្ទុ រីឯ​មូស​ស្តា​ន រកបាន​៣០​ពិន្ទុ ៣៣​ពិន្ទុ ២២​ពិន្ទុ​។​

​សម្រាប់​វិញ្ញាសា Runabout Limited ដែល​ប្រកួត​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ កីឡាការិនី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Allanjawi Ali បាន​មេដាយមាស ខណៈ មេដាយប្រាក់ និង​សំរឹទ្ធ​បាន​លើ​កីឡាករ​ឥណ្ឌូណេស៊ី Aero Sutan Aswar Aero និង Aqsa Sutan Aswar Aqsa៕

ព័ត៌មានទាក់ទង