អាជ្ញាធរ​កំពង់ធំ ផ្ដល់​កន្លែង​ស្នាក់នៅ​ឥតគិតថ្លៃ សម្រាប់​សិស្ស​ប្រឡង​បាក់​ឌុប​ដែល​ខ្វះ​លទ្ធភាព​

30/11/-0001 12:00 am កំពង់ធំ

​កំពង់ធំ​៖ សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) ដែលមាន​ជីវភាព​ខ្វះខាត នឹង​ទទួល​បានការ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ ពី​សំណាក​អាជ្ញាធរ​ខេត្តកំពង់ធំ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​រដ្ឋបាល​ខេត្តកំពង់ធំ សម្រាប់​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស ដែល​មានកូន​ប្រឡង​បាក់​ឌុប​។​



​រដ្ឋបាលខេត្ត បាន​បង្កើត​ក្រុមការងារ​សម្រាប់​ពិនិត្យ​លទ្ធភាព និង​រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​ហើយ ដើម្បី​ទទួល​សិស្ស​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់ ឬ​ពិបាក​ក្នុង​ការរក​កន្លែង​ស្នាក់នៅ ។​

​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០-២១ សីហា ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ ដែល​បាន​ចែកជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣​ភាគរយ​។ មណ្ឌល​ប្រឡង​មាន​ចំនួន​១៩៥​មណ្ឌល ចែកចេញជា ៤៧១៦​បន្ទប់ នៅ​រាជធានី​-​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​។ ក្នុងនោះ​មាន​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៦​មណ្ឌល​។

​សិស្ស​ដែល​ប្រឡង​នៅ​ខេត្តកំពង់ធំ ហើយ​មានបំណង​រក​កន្លែង​ស្នាក់នៅ អាច​ទំនាក់ទំនង​ទៅ អភិបាលក្រុង និង​ស្រុក ខាងក្រោម​៖

១.​លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន ទូរ​សព្ទ​លេខ ០១២ ៦៣៧ ៤៣៧
២.​លោក ឡង គី​សឹង អភិបាលស្រុក​សណ្ដាន់  ទូរ​សព្ទ​លេខ ០១២ ៤៥៦ ៧០៦
៣.​លោក អ៊ុត វណ្ណ​រ៉ា អភិបាលស្រុក​ប្រាសាទ​សំបូរ ទូរ​សព្ទ​លេខ ០១២ ៩៦៩ ០០៩
៤.​លោក វណ្ណៈ សោភា​និ​ត អភិបាលស្រុក​ប្រា​សទ​ប​ល្ល័​ង ទូរ​សព្ទ​លេខ ០១២ ២២៨ ២៦៨
៥.​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង ទូរ​សព្ទ​លេខ ០៧៧ ៩៩៨ ៨៣០
៦.​លោក អ៊ុត ប៊ុ​ត្ត អភិបាលស្រុក​កំពង់ស្វាយ ទូរ​សព្ទ​លេខ ០១២ ៨៥៣ ៥៨៥
៧.​លោក ទូច សុខា អភិបាលស្រុក​សន្ទុក ទូរ​សព្ទ​លេខ ០៧៧ ៣៥៧ ៤៤៤
៨.​លោក អ៊ួ​ង សារឿន អភិបាលរង​ស្រុក​បារាយណ៍ ទូរ​សព្ទ​លេខ ០៧៧ ៧០៦ ០៦០៕

ព័ត៌មានទាក់ទង