ទឹកស្ទឹង​សង្កែ បាន​ស្រក​វិញ​ហើយ​!

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ មកដល់ពេលនេះ ទឹកស្ទឹង​សង្កែ ក្រុង​បាត់ដំបង បាន​បន្ត​ស្រក​ចុះ នៅ​កម្ពស់​១៣,៤៩​ម៉ែត្រ ដែល​ស្ថិតនៅក្រោម​កម្រិត​ប្រកាស​ប្រុងប្រយ័ត្ន​១៣,៧៥​ម៉ែត្រ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​។​



​ទឹក​ជន់​ជោរ​ពី​ស្ទឹង​សង្កែ​នេះ បណ្ដាល​ឲ្យ​ផ្សា​របឹង​ឈូក និង​ទីតាំង​ផ្សេងទៀត រង​ផលប៉ះពាល់​។ លោក​អភិបាលខេត្ត​បាត់ដំបង ងួ​ត រតនៈ ថ្លែង​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ កាលពី​ថ្ងៃទី​១៦ សីហា​ថា ការឡើង​នៃ​កម្ពស់​ទឹក​នេះ គឺ​ដោយសារ​ទឹក​នៅ​ផ្នែក​ខាងលើ បាន​ហូរ​ចូល​ស្ទឹង​សង្កែ​យ៉ាងគំហុក បានជា​ធ្វើ​ឲ្យ​ទឹក​ហក់​ឡើង​លឿន​ដូច្នេះ​។ កម្ពស់​ទឹក​ដែល​ឡើង​នេះ ក៏​មិនបាន​ប៉ះពាល់​អ្វី​ជា​ធ្ងន់ធ្ងរ​ដល់​ប្រជា​ពល​នៅក្នុង​តំបន់​ដែរ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែសីហា ម៉ោង​២:០០​រសៀល  ទឹកស្ទឹង​សង្កែ បាន​ឡើងដល់​កម្ពស់​១៣,៨១​ម៉ែត្រ ដែល​លើសពី​កម្រិត​ប្រុងប្រយ័ត្ន​៕




ព័ត៌មានទាក់ទង