កំពង់ផែ​ទេសចរ​អន្តរជាតិ​តម្លៃ​ជិត​១០​លាន​ដុល្លារ នឹង​បើកមុខ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​

30/11/-0001 12:00 am កំពត

​កំពង់ផែ​ទេសចរ​អន្តរជាតិ​មួយ បាន​បើកសម្ពោធ​ការដ្ឋាន​សាងសង់ ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)  កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​។ កំពង់ផែ​នេះ​គ្រោង​វិនិយោគ​ក្នុង​រង្វង់​ទឹកប្រាក់​ជិត​១០​លាន​ដុល្លារ ដែលមាន​ទីតាំងនៅ​ភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា​៥ ទៅ ៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។



​សម្រាប់​វិស័យ​អចលនទ្រព្យ លោក គែន បាន​មានប្រសាសន៍ថា​គម្រោង​នេះ ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​សម្រាប់​ជំរុញ​ដល់​កំណើន​នៃ​វិស័យ​ទាំងមូល​នៅក្នុង​តំបន់​។​

​លោក បាន​បញ្ជាក់ថា​តំបន់​នេះ ពីមុន​តំបន់​នេះ​គ្រាន់តែ​ជា​ដីព្រៃ​ជាប់មាត់​ព្រែក​ហើយ​មិនសូវមាន​ការអភិវឌ្ឍ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន​វា​មាន​ភាព​សាក​សម សម្រាប់​ការវិនិយោគ​វិស័យ​លំនៅដ្ឋាន សណ្ឋាគារ និង​កន្លែង​ស្នាក់នៅ​ផ្សេងៗ​។​

​ចំពោះ​ដីធ្លី​ក្នុង​តំបន់​នេះ​មានតម្លៃ​កើនឡើង ដោយ​ចាប់ពី ៨០​ទៅ​១០០​ដុល្លារ ក្នុង​មួយ​ការ៉េ​ឬ​មានតម្លៃ​ខ្ពស់ជាង​នេះ​។ បើ​ធៀប​ទៅមួយ​ឆ្នាំមុន​ដី​មានតម្លៃ​ត្រឹមតែ ២០​ទៅ​៣០​ដុល្លារ​ប៉ុណ្ណោះ​។ ការកើនឡើង​តម្លៃ​នេះ គឺ​ដោយសារ​មាន​គម្រោង​សាងសង់​កំពង់ផែ​ផង និង​ជា​ខេត្ត​ស្ថិត​នៅក្បែរ​សមុទ្រ​ផង​។ ជា​បញ្ជាក់​របស់លោក គែន​។​

​លោក ក៏បាន​សម្គាល់​ដែរ​ថា ខេត្តកំពត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ជាមួយ​វត្តមាន​កំពង​ផែ​ថ្មី​នេះ លោក រំពឹងថា​វា​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​អន្តរជាតិ​បាន​ច្រើន នឹងធ្វើ​ឲ្យ​ខេត្តកំពត​មាន​កំណើន​ភ្ញៀវ​ទេចរ​អន្តរជាតិ​កាន់តែ​ច្រើនឡើង​។​

​លោក​ជឿថា «​តម្លៃ​នៃ​អចលនទ្រព្យ​ទាំងមូល​នឹង​បន្ត​កើនឡើង ហើយ​ការវិនិយោគ​ធំៗ ដ៏ទៃទៀត​នឹង​បន្ត​ចូលក្នុង​ខេត្តកំពត​»​។​
​បច្ចុប្បន្ន​ខេត្តកំពត​មាន​កំពង់ផែ​ចំនួន​បី ក្នុងនោះ​មាន​ពីរ​ជា​កំពង់ផែ​ទឹក​ជ្រៅ​សម្រាប់​ការដឹកជញ្ជូន​លក្ខណៈ​ពាណិជ្ជកម្ម ហើយ​មួយទៀត​ជា​កំពង់ផែ​ទេសចរណ៍ ដែល​ទើបនឹង​ចាប់ផ្តើម​សាងសង់​៕

​ដកស្រង់​ដោយ​៖ (www.realestate.com.kh/km/news/ADB-laons-10M-to-build-international-tourist-port-in-Kampot/)

ព័ត៌មានទាក់ទង