អ្នកធ្វើដំណើរ​តាម​យានយន្ត​ឆ្លងកាត់​ផ្លូវ​លេខ​២១ មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទៀតឡើយ​

30/11/-0001 12:00 am តាកែវ

​តាកែវ​៖ ប្រជាពលរដ្ឋ និង​អ្នក​ប្រកប​របរ​អាជីវកម្ម​យានយន្ត​ដឹកទំនិញ យានយន្ត​ដឹក​អ្នកដំណើរ និង​យានយន្ត​គ្រប់​ប្រភេទ​ទាំងអស់ ដែល​ឆ្លងកាត់​ផ្លូវ​បង់ប្រាក់​លេខ​២១ ដោយ​ភ្ជាប់​ពី​ផ្លូវ​លេខ​២ ខាងលិច​មន្ទីរ​សុខាភិបាល មកទល់នឹង​ផ្លូវ​លេខ​១២៥​ក ឬ​ហៅថា​ផ្លូវ​វាង​ក្រុង មិនចាំបាច់​បង់ប្រាក់​ទៀ​ត​ឡើយ ចាប់ពី​ថ្ងៃទី​១៤ ខែសីហា ម៉ោង​១២​យប់​នេះ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ​ថ្ងៃទី​១៤ ខែសីហា​។​



​រដ្ឋបាលខេត្ត​តាកែវ​បាន លើកឡើងថា ការឱ្យ​អ្នកដំណើរ​គ្រប់​ប្រភេទ​អស់​លែង​បង់ប្រាក់​នេះ ដោយមាន​ការសម្រេច ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕

ព័ត៌មានទាក់ទង