សា្ថ​នី​យ​ទឹក​ទ​ន្លេ​ក្នុង​ខេត្ត​ចំនួន​៣ មាន​កម្ពស់​ទឹក​លើសពីកម្រិតប្រុងប្រយ័ត្ន

30/11/-0001 12:00 am កំពង់ចាម

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការ​ព្យាករ​ពី​កម្ពស់​ទឹកជំនន់​ប្រចាំ​ថ្ងៃទី​១០ ខែសីហា ដែលមាន​សា្ថ​នី​យ​ទ​ន្លេមេគង្គ​-​ស្ទឹងត្រែង ទ​ន្លេមេគង្គ​-​កំពង់ចាម   និង​ទន្លេ​បា​សាក់​-​កោះ​ខែល (​ខេត្តកណ្តាល​)​​ លើសពី​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​។
 
​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការ​ព្យាករ​ពី​កម្ពស់​ទឹកជំនន់​នេះ បាន​ឲ្យ​ដឹងថា ស្ថានីយ​ទ​ន្លេ​មេគង្គ​-​ស្ទឹងត្រែង ទឹក​មាន​កម្ពស់​១០.៧៣​ម៉ែត្រ​(​កម្រិត​ប្រុងប្រយ័ត្ន​១០.៧០​ម៉ែត្រ​) ទន្លេមេគង្គ​-​កំពង់ចាម ទឹក​មាន​កម្ពស់​១៥.២៧​ម៉ែត្រ​(​កម្រិត​ប្រុងប្រយ័ត្ន​១៥.២០​ម៉ែត្រ​) និង​ទន្លេ​បាសាក់​-​កោះ​ខែល ទឹក​មាន​កម្ពស់​៧.៦៥​ម៉ែត្រ​(​កម្រិត​ប្រុងប្រយ័ត្ន​៧.៤០​ម៉ែត្រ​)​។​
 
​ជាមួយគ្នានេះ ស្ថាន​នី​យ​ទន្លេមេគង្គ​-​ក្រចេះ មាន​កម្ពស់​ទឹក​២១.៩៣ ដែល​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់ ២២​ម៉ែ​ត្រ​៕
 
 

ព័ត៌មានទាក់ទង