EDC នឹង​ផ្អាក​ចរន្តអគ្គិសនី នៅ​តំបន់​មួយចំនួន​ក្នុង​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ​

30/11/-0001 12:00 am កណ្តាល

​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ដំឡើង​បរិក្ខារ​អគ្គិសនី​ថ្មី និង​រុះរើ​គន្លង​ខ្សែបណ្តាញ​ដើម្បី​ងាយស្រួល​ក្នុងការ​ពង្រីក​ផ្លូវ​។ ការផ្អាក​ផ្គត់ផ្គង់​នេះ នឹងធ្វើ​ឡើង​នៅ​តំបន់​ភ្លើង​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ​។​



​តំបន់​ភ្លើង​ដែល​នឹងត្រូវ​ផ្អាក នៅ​ថ្ងៃទី​៩ ខែសីហា មាន​តំបន់​ភ្លើង​លេខ OP០១៨  ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ តំបន់​ភ្លើង​លេខ ប​.​ត​៣៧០​ក្នុង​សង្កាត់​បឹងកក់​១  តំបន់​ភ្លើង​លេខ P១៧១៥ ក្នុង​សង្កាត់​ព្រែកលៀប តំបន់​ភ្លើង​ចំនួន​នៅ​សង្កាត់​ដង្កោ សង្កាត់​ព្រៃ​ស សង្កាត់​ជើងឯក សង្កាត់​ភ្នំពេញ​ថ្មី និង​សង្កាត់​គោក​ឃ្លាង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ។​

​សេចក្តីជូនដំណឹង​បន្តថា ថ្ងៃទី​១០ ខែសីហា តំបន់​ភ្លើង​ដែល​ត្រូវ​ផ្អាក​មាន តំបន់​ភ្លើង​លេខ​P២១៦៥ នៅក្នុង​សង្កាត់​ចោមចៅ​១ តំបន់​ភ្លើង​លេខ ប​.​ត​៨១១, OP០៤០ ក្នុង​សង្កាត់​បឹង​ព្រលឹត តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​ភ្នំពេញ​ថ្មី​។   តំបន់​ភ្លើង​នៅក្នុង​ស្រុក​អង្គស្នួល ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​តំបន់​ភ្លើង​មួយចំនួន​នៅ​ស្រុក​សំរោង​ទង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ចំណែក​តំបន់​ភ្លើង​លេខ ប​.​ត​១០២ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ,​តំបន់​ភ្លើង​លេខ​OP០០៨ ក្នុង​សង្កាត់​បឹង​ព្រលឹត ,​តំបន់​ភ្លើង​លេខ ប​.​ត​២៤៥A, ប​.​ត​២៤៥B, P៣៣៨ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​អូរ​បែកក្អម សង្កាត់​ចោមចៅ​ទី​១ និង​សង្កាត់​ព្រែក​ឯង នឹងត្រូវ​ផ្អាក​នៅ​ថ្ងៃទី​១១ ខែសីហា ។​

​ថ្ងៃទី​១២ ខែសីហា តំបន់​ភ្លើង​ដែល​ត្រូវ​ផ្អាក​មាន តំបន់​មួយចំនួន​ក្នុង​សង្កាត់​ឬ​ស្សី​កែវ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​ចម្រោះ​ទី​១-​ទី​២ និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​អូរ​បែកក្អម និង​សង្កាត់​ស្ទឹងមានជ័យ​ទី​១-​ទី​៣​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​៕




ព័ត៌មានទាក់ទង