ស្រែ​១៧​ពាន់​ហិច​តា នៅ​ព្រៃវែង និង​បាត់ដំបង កំពុង​ជួប​គ្រោះរាំងស្ងួត​

30/11/-0001 12:00 am បាត់ដំបង

​ស្រែ​ប្រមាណ​១៧​ពាន់​ហិច​តា ក្នុងស្រុក​មួយចំនួន នៅ​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង​បាន​ជួប​គ្រោះរាំងស្ងួត ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់ ខណៈដែល​ខេត្ត​ចំនួន​នៅ​កម្ពុជា បាននិងកំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៧ ខែសីហា​។​



​អ្នកនាំពាក្យ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ស្រែ​ប្រមាណ​១៧​ពាន់​ហិច​តា​នេះ មាន​៩៥៦១​ពាន់​ហិច​តា បានកើត​ឡើង​នៅ​ស្រុក​ចំនួន​៤ ក្នុង​ខេត្តព្រៃវែង ដែលមាន​ស្រុក​កំពង់ត្របែក ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ព្រះស្តេច និង​ស្រុក​បាភ្នំ និង​ជាង​៧,៥​ពាន់​ហិច​តា បានកើត​ឡើង​នៅ​ស្រុក​កោះ​ក្រឡ ខេត្តបាត់ដំបង ដែល​បាន​ជួបនឹង​ភាពរាំងស្ងួត​។​

​លោក បាន​បញ្ជាក់ថា ភាពរាំងស្ងួត​នេះ មិនមែន​កើតឡើង​តែ​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​ទាំង​២​ខាងលើនេះ​ទេ តែមាន​ស្រុក​ខ្លះទៀត នៅ​ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ ជាដើម ក៏បាន​ជួបនឹង​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់​ផងដែរ​។ លោក បន្ថែម​ចុងក្រោយ​ថា នេះ​ជាស​ញ្ញាណ​មួយ​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ធ្វើ​អន្តរ​គម​ន៍​លើ​បញ្ហា​នេះ​៕

ព័ត៌មានទាក់ទង