ក្រៅពី​ភ្នែក ដំរី​ប្រើ​ប្រមោយ ដើម្បី​ស្ទាប​ផ្លូវ​មុនពេល​ធ្វើដំណើរ​

30/11/-0001 12:00 am រតនគីរី

​រតនគិរី​៖ ក្នុង​ដំណើរ​បេស​សកម្ម​លើក​ទី​៣  នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្តរតនគិរី ក្រុមការងារ​បាន​ទៅដល់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​។ ក្នុង​សមាគម​អភិរក្ស​សត្វ​ដំរី​នេះ មាន​សត្វ​ដំរី​ចំនួន ៤​ក្បាល សម្រាប់​ដឹក​ភ្ញៀវទេសច​ជាតិ និង​អន្តរជាតិ​ដើរ​កម្សាន្ត​ក្នុងព្រៃ​។ បើតាម​ហ្មដំរី ដែល​មើលថែ​សត្វ​ដំរី​ក្នុង​សមាគម​នេះ សត្វ​ដំរី តែងតែ​ប្រើ​ប្រមោយ​របស់ខ្លួន ដើម្បី​ស្ទាប​ផ្លូវ​មុននឹង​ធ្វើដំណើរ ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។ ប្រមោយដំរី មាន​សារៈសំខាន់​អាច​ប្រើ​ជួយ​ភ្នែក​ផងដែរ​។



​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ហ្មដំរី​ក្នុង​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា បាន​ប្រាប់​ឲ្យ​ដឹងថា ការមើល​ថែទាំ​សត្វ​ដំរី មិនមាន​ផល​លំបាក​នោះទេ ហើយ​ចំពោះ​បញ្ហា​សុខភាព​ក៏​មិនមាន​អ្វី​ប្រឈម​នោះដែរ​។ ក្រៅពី​មិនមាន​បញ្ហា​ចំពោះ​សុខភាព សត្វ​ដំរី ជា​សត្វ​ហូប​ស្អាត​ផងដែរ​។ នេះ​បើតាម​ហ្មដំរី​។



​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ក៏មាន​សត្វ​ដំរី​សម្រាប់​ដឹក​ភ្ញៀវទេសចរ​ទស្សនា​ទេសភាព​នៅក្នុង​ព្រៃ​សហគមន៍​ផងដែរ​។  ការធ្វើដំណើរ​ដោយ​សត្វ​ដំរី ទៅ​ទស្សនា​ទេសភាព​នា​ព្រៃ​សហគមន៍​នៃ​ស្រុក​លំផាត់ ខេត្តរតនគិរី​នេះ បានធ្វើ​ឲ្យ​អ្នកដំណើរ​មាន​អារម្មណ៍​សប្បាយរីករាយ អមដោយ​ដំណើរ​យឺតៗ​របស់​សត្វ​ដំរី​។ ពេលធ្វើ​ដំណើរ​សត្វ​ដំរី បាន​កាច់​ស្លឹក​ឫស្សី និង​រុក្ខជាតិ​ផ្សេងៗ​ស៊ី​ជាដើម​។ ម្យ៉ាងទៀត ក្រៅពី​ភ្នែក​ដែល​សម្រាប់​មើលផ្លូវ សត្វ​ដំរី​បាន​ប្រើ​ប្រមោយ​របស់ខ្លួន ដើម្បី​ស្ទាប​ស្ថានភាព​ផ្លូវ​នៅក្នុង​ព្រៃ​ផងដែរ​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ ជាមួយ​ហ្មដំរី​នៅក្នុង​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ដូចតទៅ​៖



​នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​



​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕

ព័ត៌មានទាក់ទង