វើ​ន​សៃ ដែនដី​ចម្រុះ​ជាតិ​សាសន៍​ខ្មែរ ឡាវ ចិន វៀតណាម និង​ជនជាតិដើម​ភាគតិច​

30/11/-0001 12:00 am រតនគីរី

​រតនគិរី​៖ ក្រោយ​ធ្វើដំណើរ​អស់​ជិត​៦០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ជិត​៤០​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​, ក្រុមការងារ​នៃ​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​» បាន​ដល់​ស្រុក​វើ​ន​សៃ​។ ស្រុក​នៃ​ខេត្តរតនគិរី ដែល​ស្ថិតនៅតាម​បណ្តោយ​ទន្លេសេសាន និង​មាន​ព្រំប្រទល់​ជាប់​ខេត្ត Attapeu របស់​ឡាវ​មួយ​នេះ ជាទី​ប្រមូលផ្តុំ​ដោយ​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍ ដែល​ក្នុងនោះ​រួមមាន​ខ្មែរ ឡាវ ចិន វៀតណាម និង​ជនជាតិដើម​ភាគតិច​គ្រឹ​ង​, កា​វ៉ែត​, ព្រៅ​, កាចក់​, និង​លុន ជាដើម​។​



​បើតាម​ជំរឿន​កាលពី​២០​ឆ្នាំមុន ពលរដ្ឋ​នៅ​ស្រុក​វើ​ន​សៃ សរុប​ទាំង​៩​ឃុំ មាន​ចំនួន​ជាង​១២០០០​នាក់ ហើយ​បច្ចុប្បន្ន​មានការ​កើន​ឡើងជា​លំដាប់​។ ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៣ នៃ​កម្មវិធី «Mercedes និង​កំណប់​អាថ៌កំបាំង​»  ក្រុមការងារ បាន​ជួប​សម្ភាស​ជាមួយ​លោក ប៊ុន លឿ ដើមកំណើត​ឡាវ ដែល​រៀបរាប់​ទាក់ទង​នឹង​ការរស់នៅ​របស់​ពលរ​ដ្ឋ​ចម្រុះ​ជាតិ​សាសន៍ ដែល​ភាគច្រើន​ជា​ជនជាតិ​ឡាវ​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វើ​ន​សៃ នៃ​ខេត្តរតនគិរី​ដូចតទៅ​៖



​មិន​ខុសពី​ពលរដ្ឋ​នៅ​ភាគ​ឦសាន​ផ្សេង​ទៀតឡើយ បើតាម​លោក ប៊ុន លឿ ពលរដ្ឋ​នៅ​វើ​ន​សៃ ប្រក​បរបរ​ធ្វើស្រែ​ចម្ការ នេសាទ​ត្រី ស៊ីឈ្នួល និង​អាជីវកម្ម​ផ្សេងៗ ហើយ​ពួកគាត់​រស់នៅ​ប្រក​ដោយ​សុខដុមរមនា​ជាមួយគ្នា​។​

​បើតាម​លោក ប៊ុន លឿ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វើ​ន​សៃ ភាគច្រើន​អាចនិយាយបាន​២​ភាសា​យ៉ាង​ច្បាស់លាស់ គឺ​ភាសា​ខ្មែរ និង​ឡាវ​។ ចំណែក​ការប្រើប្រាស់​ភាសា​វិញ នៅ​ទីនោះ ពួកគេ​និយាយ​ភាសា​ឡាវ ដើម្បី​ទំនាក់ទំនង​គ្នា​ជា​រៀងរាល់ថ្ងៃ​។

​នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​

​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕

ព័ត៌មានទាក់ទង