
ខេត្តតាកែវ មាន៨អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៣៧៥ ៨៩១សំឡេងស្មើ ៧៣,៥៥ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១៥៤៥ការិយាល័យនៅមណ្ឌលខេត្តតាកែវ អ្នកទៅបោះឆ្នោតមានចំនួន៥១១ ០៣៩នាក់ ពោលគឺស្មើ៨៧,២៧ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៥៨៥ ៥៦៤នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៤៦៤ ០៤៣សំឡេង និងមិនបានការមាន៤៦ ៣៧៩សំឡេង។
គណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៧៣,៥៥ភាគរយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន២១ ៥២៧សំឡេង (៤,២១ភាគរយ) គណបក្សហ្វ៊ុនស៊ិនប៉ិច បាន១៧ ០៨៥សំឡេង (៣,៣៤ភាគរយ) គណបក្សឆន្ទៈខ្មែរ បាន១២ ៧៩៧សំឡេង (២,៥០ភាគរយ) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦ ៦៣២សំឡេង (១,៣០ភាគរយ)៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

