ខេត្តបន្ទាយមានជ័យ មាន៦អាសនៈ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៨៥ ២៤៣សំឡេងស្មើ ៦៩,២០ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១០៧០ការិយាល័យនៅមណ្ឌលខេត្តបន្ទាយមានជ័យ អ្នកទៅបោះឆ្នោតមានចំនួន២៦៧ ៦៩៨នាក់ ពោលគឺស្មើ៧៥,២៨ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៣៥៥ ៦១២នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ២៥១ ៨៨០សំឡេង និងមិនបានការមាន១៦ ២៩២សំឡេង។
គណបក្សចំនួន១៣ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៦៩,២០ភាគរយ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រលំដាប់បន្ទាប់ដោយមាន ១៧ ៥៧៦ (៦,៥៧ភាគរយ) គណបក្សខ្មែររួបរួមជាតិ បាន១៤ ៦០៩សំឡេង (៥,៤៦ភាគរយ) និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន១០ ៧៩៣សំឡេង (៤,០៣ភាគរយ)។
គណបក្សដែលបានសំឡេងគាំទ្រលើសពី១ភាគរយ មានគណបក្សឆន្ទះខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ ខណៈផ្សេងទៀត បានសំឡេងគាំទ្រក្រោម១ភាគរយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com