ខេត្តព្រះវិហារ​មាន​១​អាសនៈ CPP បាន​សំឡេង​ជាង​៧១​ភាគរយ ឆន្ទៈ​ខ្មែរ​បាន​៤,៥​ភាគរយ​

30/11/-0001 12:00 am ព្រះវិហារ

​នៅ​ខេត្តព្រះវិហារ​ដែលមាន​តែ​១​អាសនៈ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ ៧១,១១​ភាគរយ ដែល​ស្មើនឹង​៧៤ ៦២៣​សំឡេង​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។
 
​ខេត្តព្រះវិហារ មាន​ការិយាល័យ​សរុប​ចំនួន​៣៣២ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ១២៣ ៦៣៨​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​១០៤ ៩៤៧​នាក់ ស្មើ​៨៤,៨៨​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​៩៧ ១៧១​សំឡេង និង​មិនបានការ​មាន​៥៧៨៧​។​
 
​ក្នុងចំណោម​គណបក្ស​ទាំង​១២​ដែល​ចូលរួម​ប្រកួតប្រជែង គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួលបាន​ការគាំទ្រ​លំដាប់​ទី​ពីរ ដោយមាន​៤៧១៨​សំឡេង (៤,៥០​ភាគរយ​) ដែល​តិចជាង​សន្លឹកឆ្នោត​មិនបានការ (៥៧៨៧​សន្លឹក​)​។ គណបក្ស​ដែល​បាន​សំឡេងគាំទ្រ​បន្តបន្ទាប់​មាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤០២៤​សំឡេង (៣,៨៣​ភាគរយ​) និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៣១៥២​សំឡេង (៣​ភាគរយ​)​។​
 
​លោក មាស សុភា ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​បេក្ខជន​បម្រុង​មាន​រហូតដល់​ទៅ​៦​រូប ក្នុងនោះ​មាន​លោក សួស យ៉ា​រ៉ា លោក ឡុង សុវណ្ណ លោក ណែម វ៉ា លោក ខូ​យ ឃុន​ហ៊ លោក យុង គឹម​ហ៊ាន និង​លោកស្រី ខូ​យ ប៊ុន​ថា​ន​៕

ព័ត៌មានទាក់ទង