លទ្ធផល​បឋម​៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៧៨,៧៤​ភាគរយ​នៅ​ខេត្ត​កែប​

30/11/-0001 12:00 am កែប

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​១៧ ៤៧២​សំឡេង ស្មើ​៧៨,៧៤​ភាគរយ ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​



​ខេត្ត​កែប មាន​៦៧​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ២៤ ៣៧៧​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​២២ ១៩០​នាក់ ស្មើ​៩១,០៣​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​២១ ២៦៦​សំឡេង និង​មិនបានការ​មាន​៩២៤ ។​

​ក្នុងចំណោម​គណបក្ស​ទាំង​៩​ដែល​ចូលរួម​ប្រកួតប្រជែង​យក​១​អាសនៈ​នៅ​ខេត្ត​កែប​នេះ  គណបក្ស​ដែល​ទទួលបាន​ការគាំទ្រ​លំដាប់​បន្ទាប់​គឺ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១១២៤​សំឡេង (៥,០៧​ភាគរយ​) គណបក្ស​ឆ​ន្ទះ​ខ្មែរ ៨៧៥​សំឡេង (៣,៩៤​ភាគរយ​) និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៨២០ (៣,៧០​ភាគរយ​)​។​

​លោក ចម ប្រសិទ្ធ ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក ងួន ប៊ៀ​ន លោក សំ សា​វីន និង​លោកស្រី អ៊ុ​ល ភីរុណ ឈរ​ជា​បេក្ខជន​បម្រុង​៕

ព័ត៌មានទាក់ទង