​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ អាជ្ញាធរ​ស្ទឹងត្រែង​ត្រៀម​ជម្លៀស​ពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​

30/11/-0001 12:00 am ស្ទឹងត្រែង

​ស្ទឹងត្រែង​៖ ក្រសួង​ធនធានទឹក ឧតុនិយម បានប្រកាស​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការបាក់​ទំនប់​វា​រី​អគ្គីសនី Se-Pian Se Nam Noi នៅ​ខេត្ត Attapeu ប្រទេស​ឡាវ ដែលមាន​ចម្ងាយ​៧០​គីឡូម៉ែត្រ ពី​ព្រំដែន​ឡាវ​-​កម្ពុជា​។



relate

​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន ក្រសួង​ធនធានទឹក ប្រាប់​ទៅ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ត្រៀមលក្ខណៈ ដើម្បី​ជម្លៀស​ប្រជាជន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។​

​ចំពោះ​ទំ​បន់​វា​រី​អគ្គិសនី​មួយ​នេះ មាន​សមត្ថភាព​ស្ដុក​ទឹក​ប្រមាណ​៥.០០០​លាន​ម៉ែត្រគូប និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤១០​ម៉េ​កា​វ៉ា​ត់ ហើយ​ទឹក​ដែល​ហូរ​ចេញពី​ទំនប់​នេះ នឹងត្រូវ​ហូរ​ចូលមក​ទន្លេសេកុង​។ ជាការ​បញ្ជាក់​របស់​ក្រ​សូង​ធនធានទឹក និង​ឧតុនិយម​៕




ព័ត៌មានទាក់ទង