ស្ពាន​សំរោង​ផ្លូវជាតិ​លេខ​៤ អាច​ឲ្យ​ឡាន​ធុនតូច​ធ្វើដំណើរ​បាន​ហើយ​

30/11/-0001 12:00 am កំពង់ស្ពឺ

ស្ពាន​សំរោង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​ស្ថិតក្នុង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ អាច​ឲ្យ​រថយន្ត​ធុន​តូច​-​ស្រាល ធ្វើដំណើរ​ឆ្លងកាត់​បាន​ហើយ ខណៈដែល​រថយន្ត​ធំៗ មិនទាន់​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​នៅឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់  លោក សៅ បុរី​វឌ្ឍនៈ អភិបាលស្រុក​កំពង់សីលា ដែល​បាន​ប្រាប់សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​នេះ​។

 
​អភិបាលស្រុក​សីលា បាន​ថ្លែង​ដូច្នេះ​ថា​៖«​វេលា​ម៉ោង​១០​ព្រឹក​នេះ ទឹក​នៅ​ស្ពាន​សំរោង​នេះ បាន​ស្រក​ផុត​ស្ពាន និង​ផ្លូវជាតិ​ទាំងស្រុង​ហើយ ដែល​អាច​ឲ្យ​រថយន្ត ដឹក​អ្នកទេសចរ ឬ​រថយន្ត​តូចៗ ធ្វើដំណើរ​បាន​។ ដោយឡែក​រថយន្ត​ធុនធ្ងន់ ដូចជា រថយន្ត​កុងតឺន័រ រថយន្ត​ដឹក​ខ្សាច់  រថយន្ត​ដឹក​ថ្ម និង​រថយន្ត​ដឹក​ស៊ីម៉ងត៍​ជាដើម មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ​» ។ 
 
​លោក បាន​បញ្ជាក់ថា ប្រភេទ​រថយន្ត​ធុន​ធ្ងន់​ទាំងនោះ នឹង​អាច​ធ្វើដំណើរ​ឆ្លងកាត់​បា​ន​វិញ នៅ​ថ្ងៃស្អែក  ប្រសិនបើ​ជំនន់​ទឹកភ្លៀង​បាន​ស្រក​អស់​៕
 

ព័ត៌មានទាក់ទង