ពលករ​ខ្មែរ​ខុសច្បាប់​១០០​នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនមក​កម្ពុជា​វិញ​

30/11/-0001 12:00 am បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖  អាជ្ញាធរ​ថៃ បា​នប​ញ្ចូ​ន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ខុសច្បាប់ ពី​៥០​នាក់ ទៅ​១០០​នាក់​ក្នុង​មួយថ្ងៃ ត្រឡប់មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​ប៉ោយប៉ែត​។ នេះ​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​។



relate

​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ស្រង់​សម្តី​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​និយាយថា រយៈពេល​៣​ថ្ងៃ​មកនេះ ពលករ​ខ្មែរ​ខុសច្បាប់​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​មកវិញ ដោយសារតែ​ពួកគេ ត្រូវអនុវត្ត​ច្បាប់​ការងារ ដែល​រដ្ឋាភិបាល​ថៃ​បានកំណត់​កន្លងមក​។​

​សារព័ត៌មាន ThmeyThmey មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការអត្ថាធិប្បាយ ទាក់ទង​នឹង​រឿង​ពលករ​ខ្មែរ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ឡើយ​។

​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ ភាគី​កម្ពុជា​-​ថៃ បានផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ចំនួន ១​លាន ៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ពលករ​ខ្មែរ​បានទទួល​ការបញ្ជាក់​អត្តសញ្ញាណ​បណ្ណស៊ី​ជម្ពូ (​បណ្ណ​មិនមែន​សញ្ជាតិ​ថៃ​) ចំនួន ៤២​ម៉ឺន​នាក់ និង​ចំនួន ៦៥​ម៉ឺន​នាក់ សម្រួល​ឯកសារ និង​ផ្ដល់​ភាពស្របច្បាប់​តាមរយៈ MoU​។ នេះ​បើតាម​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​កន្លងមក​៕


ព័ត៌មានទាក់ទង