​ខេត្តស្វាយរៀង មាន​សិទ្ធិ​ចេញ​លិខិតបញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ D ដើម្បី​កុំ​ឲ្យ​ស្ទះ​ការនាំចេញ​

30/11/-0001 12:00 am ស្វាយរៀង

​ក្រសួងពាណិជ្ជកម្ម បានផ្តល់​សិទ្ធិ​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម ទំនិញ (CO) ទម្រង់​ឌី (D) ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន តាយសេង និង​សាន​ដុង សាន់​សែ​ល នៅ​ក្រុង​បាវិត ក្នុង​ខេត្តស្វាយរៀង ដើម្បី​បញ្ចៀស​ការកកស្ទះ​នាំ​ទំនិញ​ចេញទៅ​វៀតណាម និង​ប្រទេស​ទី​បី​។



relate

​ការផ្តល់​សិទ្ធ​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​(CO)​ទម្រង់​ឌី​(D) នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨  ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បានលើកឡើង​ពី​ការចូលរួម​របស់​ក្រសួង​ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​តាមរយៈ​ការធ្វើប្រតិភូកម្ម (​ផ្ទេរ​មុខងារ និង​គ្រប់គ្រង​) សិទ្ធិ​ចេញ​សេវា CO ដល់​ថ្នាក់ក្រោម​ជាតិ​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​ឲ្យ​ដឹង​ទៀតថា ខេត្ត​៥ ជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា មាន​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​រតនគិរី បានទទួល​សិទ្ធ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​(CO)​ទម្រង់​ឌី​(D) ពី​ក្រសួងពាណិជ្ជកម្ម ដើម្បី​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។​

​ការនាំចេញ​ផលិតផល តាមរយៈ CO ទម្រង់ D ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ មាន​ទឹកប្រាក់ ១២១៤ លាន​ដុល្លារ​អាមេរិក កើនឡើង ៦៦​ភាគរយ បើ​ធៀប​នឹង ៧២៨ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ៕

ព័ត៌មានទាក់ទង