ត្រាក់ទ័រ រកចំណូលឲ្យលោក រិមផង និងភ្ជួររាស់ស្រែគាត់ផង
ព្រៃវែង៖ លោក ម៉ាល់ រិម មានត្រាក់ទ័រសម្រាប់ភ្ជួររាស់ដីស្រែចម្ការមួយគ្រឿង និងជាត្រាក់ទ័រដែលធំជាងគេដែរ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោក ម៉ាល់ រិម បានអះអាងថាតាំងពីលោក រិម ទិញត្រាក់ទ័រពណ៌ក្រហមឆ្អៅមួយនេះនៅដើមឆ្នាំ២០១៧ បានធ្វើឲ្យការងារកសិកម្មរបស់គាត់ងាយជាងមុន ខណៈពីមុនគាត់ធ្វើកសិកម្មដោយប្រើកម្លាំងសត្វ។ ត្រាក់ទ័រដែលទិញក្នុងតម្លៃប្រមាណ ៣ ម៉ឺនដុល្លារនេះ លោក រិម ប្រើប្រាស់សម្រាប់ភ្ជួររាស់ស្រែផ្ទាល់ខ្លួនផង និងស៊ីឈ្នួលភ្ជួររាស់ដីស្រែ និងដឹកទិន្នផលស្រូវឲ្យគេផងដែរ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ម៉ាល់ រិម កសិករនៅឃុំបឹងព្រះ ស្រុកបាភ្នំ។ សូមអញ្ជើញស្តាប់ដូចតទៅ៖
**audio2**
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com