ជនជាតិដើម​ភាគតិច​គ្រឹង មិន​ចោល​«​ស្រា​ពាង​» ពេល​មាន​ពិធី​រៀបការ​, បុណ្យសព និង​សែនព្រេន​ផ្សេងៗ​

30/11/-0001 12:00 am រតនគីរី

​រតនគិរី​៖ ជនជាតិដើម​ភាគតិច​រស់នៅ​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ភាគច្រើន​បិតស្រា​ពាង តាមបែប​ប្រពៃណី​របស់​ពួកគាត់ សម្រាប់​ទុក​ពិសា​ជា​លក្ខណ​គ្រួសារ និង​នៅក្នុង​ពិធី​ផ្សេងៗ​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​។ «​ស្រា​ពាង​» ដែល​ភាសា​គ្រឹងហៅថា «​តា​វេ​តើ​ម​» ត្រូវបាន​លោក បៀ​ន យ៉ែម រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី លើកឡើងថា   ជនជាតិដើម​ភាគតិច​យក​វា​ទៅ​ពិសា​នៅក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា ពិធី​រៀប​មង្គលការ​, បុណ្យសព និង​សែនព្រេន​ជាដើម​។ រីឯ​គ្រួសារ​ខ្លះ​បិតស្រា​ពាង​នេះ​សម្រាប់​យកទៅលក់​នៅលើ​ទីផ្សារ​ក៏មានដែរ​។​



«​ស្រា​ពាង​» ដែលជា​អត្តសញ្ញាណ​របស់​ជនជាតិ​ភាគតិច​នៅ​ភាគ​ឦសាន​នេះ ផ្សំ​ពី​អង្ករដំណើប​, អង្កាម​, មេស្រា​, និង​សំបក​ឫស​ឈើ​ច្រើន​ប្រភេទ​ទៀត​។ នេះ​ជាការ​បញ្ជាក់​រប​ស់បុរ​ស​ជនជាតិភាគតិចគ្រឹង​វ័យ ៤៣​ឆ្នាំ នៅក្នុង​បទ​សម្ភាស​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែលជា​បេសកកម្ម​លើ​ទី​៣ របស់ខ្លួន​កាលពី​ថ្ងៃទី​១៧ ដល់​២០ ខែមិថុនា ឆ្នាំ​២០១៨​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) ជាមួយនឹង​លោក បៀ​ន យ៉ែម ជនជាតិដើម​ភាគតិច​គ្រឹង ដែលជា​ម្ចាស់​ស្រា​ពាង​ដូចតទៅ​៖



​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​
ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​៕




ព័ត៌មានទាក់ទង