អាជ្ញាធរ​កម្ទេច​ចំណីអាហារ​គីមី និង​ខូចគុណភាព​ជាង​១០០​តោន​

30/11/-0001 12:00 am កំពង់ស្ពឺ

​ផលិតផល​ចំណីអាហារ​ខូចគុណភាព​ជាង​១០០​តោន ត្រូវបាន​កម្ទេចចោល នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។



​ផលិតផល​ទាំងនោះ គឺមាន​ផ្ទុក​ធាតុគីមី ដែល​ប៉ះពាល់​ដល់​សុខភាព​។ សមត្ថកិច្ច​ចម្រុះ​នៃ​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.) បាន​បង្ក្រាប និង​រឹបអូស​ផលិតផល​ខូចគុណភាព​ទាំងនោះ​ពី​ជនល្មើស ដែល​ស្តុក​ទុក ផលិត និង​ចែកចាយ​ដោយ​ខុសច្បាប់​នាពេល​កន្លងមក​។ 

​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គ​.​ប​.​ផ​.​ក​. រួមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​នានា តំណាង​អង្គទូត​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា ស្ថាប័ន​តុលាការ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត នឹងចូលរួម​ក្នុង​ពិធី​កម្ទេច​ផលិតផល​ខូចគុណភាព​ទាំងនោះ ដែល​រៀបចំឡើង​នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​៕

ព័ត៌មានទាក់ទង